អានតួអត្ថបទ
បទសម្ភាស

លោក យ៉េង វីរៈ៖ អ៊ុនតាក់គឺជាដើមទុនដ៏សំខាន់ ក្នុងការដាំដើមសន្តិភាពនៅស្រុកខ្មែរ

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពី៣០ឆ្នាំមុន​ កងកម្លាំង​មួកខៀវ​ចំរុះជាតិ​សាសន៍​ចំនួន៤៧​ប្រទេស​រួមមាន​ជាង ១៥ ០០០នាក់ ​បានមក​ដល់​កម្ពុជា​នៅក្នុង​បេសកកម្ម​ថែរក្សា​សន្តិភាព​ក្រោមឈ្មោះ​ថាអាជ្ញាធរ​បណ្តោះអាសន្ន​នៃអង្គការ​សហប្រជាជាតិ​ប្រចាំនៅ​កម្ពុជា​ ឬអ៊ុនតាក់។​ នៅថ្ងៃអង្គារ​នេះ ​រដ្ឋាភិបាល​កម្ពុជា​បាន​លើកទឹកចិត្ត​ និង​ជប់លៀងដល់​កងទ័ពជើងទឹក​ជប៉ុន​ជិត២០០នាក់ ​ដែលបាន​ធ្វើទស្សនកិច្ច​នៅខេត្ត​ព្រះសីហនុ​តាមរយៈនាវា​២គ្រឿង។​ ជាកម្មវិធី​រំលឹក​ដល់​ខួប៣០ឆ្នាំ ​នៃវត្តមាន​កងទ័ព​ជប៉ុន​នៅកម្ពុជា​ក្រោមឆ័ត្រអ៊ុនតាក់។​ លោក យ៉េង វីរៈ ​ប្រធានគណបក្ស​ប្រជាធិបតេយ្យមូលដ្ឋាន​ និង​ជាអតីត​អ្នកបកប្រែ​មួយរូប​សម័យ​អ៊ុនតាក់​បានមើលឃើញថា ​វត្តមាន​អ៊ុនតាក់កាលពី៣០ឆ្នាំមុន​ មានសារៈសំខាន់​ណាស់សម្រាប់​ប្រទេសកម្ពុជា​ បើទោះណាជានៅ​មាន​ភាព​ចម្រូងចម្រាស​ខ្លះពីភាគីខ្មែរក៏ដោយ។​ លោកថា​ សន្តិភាព​នៅកម្ពុជា​បច្ចុប្បន្ន​ គឺមិនអាចកាត់ផ្តាច់​បាន​ពីវត្តមាន​របស់​អ៊ុនតាក់​បានឡើយ។​

លោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងជាអតីតអ្នកបកប្រែមួយរូបសម័យអ៊ុនតាក់
លោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងជាអតីតអ្នកបកប្រែមួយរូបសម័យអ៊ុនតាក់ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ