អានតួអត្ថបទ
បទសម្ភាស

កញ្ញា ឈឹម ស៊ីថរ៖ «ការធ្វើលិខិតសុំអន្តរាគមន៍នៅក្រៅឃុំទាំងសម្លៀកបំពាក់ពណ៌ខ្លឹមខ្នុរទាំងអស់គ្នាគួរតែយល់ហើយ»

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពីថ្ងៃពុធ​ម្សិលមិញ​ និងថ្ងៃនេះ ​ក្រសួងការងារ​បានកោះហៅ​តំណាង​បុគ្គលិក​ និង​និយោជក​នៃក្រុមហ៊ុន​ណាហ្គាវើលដ៏​ឲ្យចូលតុចរចា​បញ្ចប់វិវាទ​ ដែលអូស​បន្លាយ​ជាច្រើនខែ។​ ក៏ប៉ុន្តែភាគី​តំណាងសហជីព​ កម្មករ​នៃក្រុមហ៊ុន​ណាហ្គាវើលដ៏មិនបាន​ចូលរួមទេ ​ដោយសំអាងថាការ​ចរចាអាចប្រព្រឹត្ត​ទៅបាន​លុះត្រាតែពួក​គេទាំង១១នាក់​ត្រូវបានដោះលែង​ទាំងអស់។​ កញ្ញា ឈឹម ស៊ី​ថរ ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុនណាហ្គាវើល ឲ្យដឹងថាប្រតិភូតំណាងសហជីពទាំងអស់ត្រូវការពេលវេលាយ៉ាងហោច១សប្តាហ៍ក្រោយការដោះលែង ដើម្បីពិនិត្យមើលបច្ចុប្បន្នភាពការងារ និងអ្នកតវ៉ាជាមុនសិន។ ដោយបដិសេធពីការបង្ខិតបង្ខំ កញ្ញា ស៊ីថរ ដែលបានជាប់ឃុំជាង២ខែ បញ្ជាក់ថាពួកគេត្រូវការដំណោះស្រាយមួយដែលឈ្នះទាំងអស់គ្នា បន្ទាប់ពីធ្វើការសម្រេចចិត្តដ៏លំបាក ធ្វើលិខិតសុំអន្តរាគមន៍ឲ្យពួកគេបាននៅក្រៅឃុំ។

កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើល
កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើល © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ