អានតួអត្ថបទ
បទសម្ភាស

បណ្ណាធិការនិងអ្នកនិពន្ធ៖ សៀវភៅ «វ៉ាន់ ណាត» ជួយបំពេញភាពខ្វះខាតឯកសារប្រវត្តិសាស្ត្រសិល្បៈនៅកម្ពុជា

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្ដរជាតិ RFI នា​រាត្រីនេះ គឺលោក គីន ហ្សង់សៀន និងលោក យាន រស្មី ដែល​ជា​បណ្ណាធិការ និង​ជា​សហអ្នក​និពន្ធ នៃ​សៀវភៅ «វ៉ាន់ ណាត»។ ជា​សៀវភៅ​​កម្រង​ស្នាដៃ​គំនូរ​របស់​អតីត​អ្នក​ទោស​នៅ​គុក​ទួល​ស្លែង ក្នុង​សម័យ​ខ្មែរ​ក្រហម គឺ​លោក វ៉ាន់ ណាត។ សម្រាប់​បណ្ណាធិការ លោក គីន ហ្សង់សៀន និង​សហអ្នក​និពន្ធ លោក យាន រស្មី សៀវភៅ «វ៉ាន់ ណាត» នេះ មាន​ជា​សក្ខីកម្ម​ដ៏​សំខាន់​សម្រាប់​ប្រវត្តិសាស្ត្រ​សម័យ​ខ្មែរ​ក្រហម​ ព្រម​ទាំង​បាន​រួម​ចំណែក​បំពេញ​ចន្លោះ​ខ្វះ​ខាត​ឯកសារ​ប្រវត្តិសាស្ត្រ​សិល្បៈ នៅ​កម្ពុជា​ផង​ដែរ​។ 

លោក គីន ហ្សង់សៀន និងលោក យាន រស្មី គឺជាបណ្ណាធិការ និងជាសហអ្នកនិពន្ធ នៃសៀវភៅ «វ៉ាន់ ណាត»
លោក គីន ហ្សង់សៀន និងលោក យាន រស្មី គឺជាបណ្ណាធិការ និងជាសហអ្នកនិពន្ធ នៃសៀវភៅ «វ៉ាន់ ណាត» © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ