អានតួអត្ថបទ
បទសម្ភាស

លោកហេង គឹមហុង៖ សង្គមស៊ីវិលបានដាក់ញត្តិសុំជួបក្រសួងពាក់ព័ន្ធ ដើម្បីជជែកពីលំហចូលរួមអភិរក្សធនធានធម្មជាតិ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃចន្ទទី២១មីនាស្អែកនេះ ជាទិវាព្រៃឈើពិភពលោក។ ទិវាព្រៃឈើពិភពលោក ដែលត្រូវបានប្រារព្ធក្នុងទម្រង់ខុសគ្នា រវាងរដ្ឋាភិបាល សង្គមស៊ីវិល និងសហគមន៍មូលដ្ឋាន។ សម្រាប់ក្រុមអង្គការសង្គមស៊ីវិល ទិវាព្រៃឈើពិភពលោកឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ «យើងមានសិទ្ធិចូលរួមការពារព្រៃឈើ ដើម្បីជីវិតនៅលើភពផែនដី»។ លោក ហេង គឹមហុង ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជា បានបញ្ជាក់ថា ប្រធានបទនេះធ្វើឡើង ដើម្បីនិយាយពីសារប្រយោជន៍នៃព្រៃឈើ និងការរឹតត្បិតសិទ្ធិសកម្មជនមិនឲ្យចូលរួមសកម្មភាពការពារព្រៃឈើ។ បើតាមលោក ហេង គឹមហុង ក្រុមអង្គការសង្គមស៊ីវិល ក៏បានដាក់ញត្តិទៅក្រសួងបរិស្ថាន ដើម្បីសុំជួបពិភាក្សាដោយលើកយកពីលំហចូលរួមការពារធនធានធម្មជាតិពីសំណាក់អង្គការសង្គមស៊ីវិល។

លោក ហេង គឹមហុង ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជា
លោក ហេង គឹមហុង ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជា © FB
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ