អានតួអត្ថបទ
បទសម្ភាស

កញ្ញា ឈឹម ស៊ីថរ៖ បើមិនទទួលយកបុគ្គលិកចូលធ្វើការវិញ តំណាងសហជីពមិនចូលរួមចរចាទេថ្ងៃស្អែក

ចុះផ្សាយ​នៅ​ថ្ងៃ៖

តាមរយៈកិច្ចប្រជុំពិគ្រោះយោបល់គ្នានៅព្រឹកថ្ងៃអង្គារនេះ ក្រុមបុគ្គលិកកម្មករនៃក្រុមហ៊ុនណាហ្គាវើលដ៏ដែលមានវិវាទជាមួយនិយោជក បានស្នើដល់តំណាងរបស់ពួកគេកុំឲ្យទៅចូលរួមកិច្ចចរចា ដែលកំណត់ធ្វើនៅថ្ងៃពុធស្អែក ប្រសិនបើចំណុចទី១ មិនត្រូវបានឯកភាពយកមកជជែក។ នេះបើតាមកញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៏។ ចំណុចទី១ ដែលជាចំណុចគោលនាំទៅរកការជជែកការទាមទារផ្សេងៗទៀត គឺការស្នើឲ្យក្រុមហ៊ុនណាហ្គាវើលដ៏ទទួលយកបុគ្គលិក កម្មករ ប្រមាណ២០០នាក់ចូលធ្វើការវិញ ជាថ្នូរនឹងការស្ម័គ្រចិត្តពីបុគ្គលិក៣០០នាក់ផ្សេងទៀត ដែលសុំលាឈប់ពីការងារ។ ក៏ប៉ុន្តែភាគីនិយោជកមិនព្រម ជាហេតុធ្វើឲ្យអ្នកតវ៉ាព្រមានថាពួកគេនឹងប្រកាន់ជំហរដដែលវិញ គឺការធ្វើកូដកម្មដោយសន្តិវិធី។

កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៏
កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៏ © FB
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ