អានតួអត្ថបទ
បទសម្ភាស

បណ្ឌិត ឈាង វណ្ណារិទ្ធ៖ របបសិកភូមាមិនទាន់ស្មោះត្រង់នៅឡើយក្នុងការគោរពគោលការណ៍៥ចំណុចរបស់អាស៊ាន

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់ពីជំនួបជាមួយមេដឹកនាំរបបសិកភូមាលោក មីន អ៊ុងឡាំង អំឡុងពេលទស្សនកិច្ចរយៈពេល២ថ្ងៃ នៅប្រទេសភូមា លោក ប្រាក់ សុខុន ដែលជាប្រេសិតពិសេសប្រធានអាស៊ាន បានលើកឡើងថាលោក មីន អ៊ុងឡាំង បានផ្តល់ចំលើយបើកចំហជាងមុនជុំវិញការស្នើសុំជួបលោកស្រី អ៊ុង សានស៊ូជី និងមេដឹកនាំនយោបាយដែលកំពុងជាប់ឃុំផ្សេងទៀត។ បើកចំហដោយសារមេដឹកនាំរបបសិកប្រើពាក្យថា«នឹងពិចារណាសំណើសុំជួបនេះនៅថ្ងៃអនាគត»។ ក៏ប៉ុន្តែចំណុចនេះ ត្រូវលោកបណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី យល់ថាជាការពិបាកទស្សន៍ទាយ ដោយសារវាជាភាសាការទូត ខណៈដែលមេដឹកនាំរបបសិកភូមា នៅមិនទាន់មានភាពស្មោះត្រង់នៅឡើយ ជុំវិញការគោរពគោលការណ៍ឯកច្ឆន្ទទាំង៥ចំណុចរបស់អាស៊ាន។​

លោកបណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី
លោកបណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ