អានតួអត្ថបទ
បទសម្ភាស

លោកស្រី ជូ ប៊ុនអេង៖ មានសកម្មភាពជួញដូរមនុស្សបែបថ្មី គឺជនល្មើសនាំជនបរទេសមកធ្វើសកម្មជួញដូរនៅកម្ពុជា

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃទី០៧ ខែមេសានេះ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានផ្សព្វផ្សាយរបាយការណ៍ជាតិស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២។ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិថា នៅឆ្នាំ២០២២នេះ មានសកម្មភាពជួញដូរមនុស្សបែបថ្មី គឺជនល្មើសបាននាំជនបរទេសពីប្រទេសផ្សេងមកធ្វើសកម្មជួញដូរនៅក្នុងប្រទេសកម្ពុជា។ លោកស្រីក៏បានឲ្យដឹងដែរថា ការបង្រ្កាបករណីជួញដូរមនុស្សមានការកើនឡើង ដោយនៅឆ្នាំ២០២១កន្លងទៅសមត្ថកិច្ចបានបង្រ្កាប៣៥៩ករណី ខណៈឆ្នាំ២០២០មានតែ ១៥៥ករណីប៉ុណ្ណោះ។ យ៉ាងណាក៏ដោយសម្រាប់ឆ្នាំ២០២២នេះ លោកស្រី ជូ ប៊ុនអេង បានបញ្ជាក់ថា គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សមានវិធានការច្រើន ប៉ុន្តែសរុបមកវិញគឺផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការ។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស © FB/Samdech Krolahom Sar Kheng
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ