អានតួអត្ថបទ
បទសម្ភាស

លោកបណ្ឌិត យង់ ពៅ៖ អាស៊ានអាចពិបាករកជំហររួម ពេលនិយាយជាមួយអាមេរិករឿងសង្រ្គាមនៅអ៊ុយក្រែន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនារាត្រីគឺលោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជា។ នៅថ្ងៃអាទិត្យម្សិលមិញ កម្ពុជាក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំនេះ បានចេញសេចក្តីថ្លែងការណ៍មួយ ក្នុងការបញ្ជាក់ពីពេលវេលាជាក់លាក់នៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ដែលនឹងរៀបចំឡើងនៅថ្ងៃទី១២ និងទី១៣ ខែឧសភា ខាងមុខនេះ។ លោកបណ្ឌិត យង់ ពៅ យល់ឃើញថា លើសតែពីប្រធានបទទាក់ទងនឹងកូវីដ១៩ និងបញ្ហាសេដ្ឋកិច្ចនោះ បញ្ហាសង្រ្គាមនៅអ៊ុយក្រែន នឹងក្លាយជាប្រធានបទមួយក្តៅសម្រាប់ការពិភាក្សារវាងអាស៊ាននិងអាមេរិក។ បើតាមលោកបណ្ឌិត យង់ ពៅ ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំនេះ កម្ពុជាអាចពិបាករកជំហររួមរបស់អាស៊ាន ដើម្បីនិយាយជាមួយអាមេរិក ជុំវិញបញ្ហាសង្រ្គាមដែលកំពុងបន្តនៅអ៊ុយក្រែន។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជា
លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជា © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ