អានតួអត្ថបទ
បទសម្ភាស

លោក ស្រ៊ុន ពៅ៖ការនាំចូលជ្រូកខុសច្បាប់ដែលបន្តកើតឡើងនឹងវិនាសដល់ការចិញ្ចឹមជ្រូក​ក្នុង​ស្រុក

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំថ្ងៃ​របស់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី២៣មេសានេះ គឺលោក ស្រ៊ុន ពៅ ប្រធាន​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា។  ប្រទេសកម្ពុជាបានធ្វើការផ្អាក​ការនាំ​ចូល​សត្វ​ជ្រូក​រស់​ចូលពី​ប្រទេស​ក្បែរខាង​គឺ​ប្រទេសថៃនិងវៀតណាម​ប្រមាណ​១ឆ្នាំម​កហើយ​ ដោយសារក្តីបារម្ភពី​​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​​ ដែល​នៅតែបន្តឆ្លងរាលដាល​។ បើតាម​លោក ស្រ៊ុន ពៅ ដែលជាភ្ញៀវប្រចាំថ្ងៃរបស់យើង គឺ​នៅតែ​មាន​ជ្រូក​រាប់រយក្បាលត្រូវបានលួចនាំចូលដោយខុសច្បាប់ពីវៀតណាម​តាមច្រក​របៀង​ផ្សេងៗ ពិសេស​នៅ​ខេត្តស្វាយរៀងតែម្តង។ តំណាងសមាគមចិញ្ចឹម​សត្វរូបនេះ មើលឃើញថា វិធានការ​ដោះស្រាយ​បញ្ហា​នាំចូលជ្រូកខុសច្បាប់​នេះ ហាក់មានលក្ខណៈ​ដូច​ការវែកចក គឺចាប់​បានជារៀងរាល់ថ្ងៃ ហើយ​ក៏​តែ​នៅ​តែ​បន្ត​មាន​នាំ​ចូលមកបាន​ដដែរ។ និន្នការនេះ​បាន​ញ៉ាំឱ្យ​សមាគម​ចិញ្ចឹមសត្វ​បារម្ភ​យ៉ាង​ខ្លាំងថា​អាច​នឹង​​វិនាស​ដល់​ការ​ចិញ្ចឹមជ្រូកក្នុងស្រុក។

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា © Internet
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ