អានតួអត្ថបទ
បទសម្ភាស

លោក ផល វ៉ាន់ឌី៖ វិស័យហិរញ្ញវត្ថុនៅកម្ពុជាកំពុងមានភាពល្អប្រសើរ មិនដូចការចោទប្រកាន់ពីសង្គមស៊ីវិលឡើយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនារាត្រីនេះគឺលោក ផល វ៉ាន់ឌី អគ្គលេខាធិការសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។ អង្គការសង្គមស៊ីវិលចំនួន២ បានចោទប្រកាន់ស្ថាប័នហិរញ្ញវត្ថុចំនួន៦ដែលផ្ដល់កម្ចីឥណទានខ្នាតតូចនៅកម្ពុជា ថាបាន​រំលោភសិទ្ធិ និងរំលោភបទដ្ឋានអនុវត្តស្តង់ដាររបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ។ លោក ផល វ៉ាន់ឌី យល់​ថា​ការចោទប្រកាន់តែដដែលៗនោះ ​កំពុងតែបង្ក​​ភាពយល់ច្រលំ​និង​ផលប៉ះពាល់ជាអវិជ្ជមានមកលើវិស័យ​ហិរញ្ញវត្ថុនៅកម្ពុជាទាំងមូល។ តែយ៉ាងណាមិញ ​លោកថាសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជានឹងមិនព្រងើយកន្តើយ​ ហើយ​ក៏​នឹងបន្ត​ធ្វើការ​​តាមដានប្រតិបត្តិការ​​របស់​​សមាជិកខ្លួន​​​ដោយការទទួលខុសត្រូវខ្ពស់​។ បើតាម​លោកអគ្គលេខាធិការសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា​ ​​វិស័យហិរញ្ញវត្ថុនៅកម្ពុជាកំពុងមានភាពល្អប្រសើរ។ គិតត្រឹមថ្ងៃនេះ គឺមានអតិថិជន​ជាង៦សែននាក់ ក្នុងទំហំទឹកប្រាក់​ជាង​៧ពាន់លានដុល្លារ​ បានទទួលការរៀបចំឥណទានឡើងវិញ ក្នុងអំឡុងពេលនៃវិបត្តិកូវីដ១៩។

លោក ផល វ៉ាន់ឌី អគ្គលេខាធិការសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។
លោក ផល វ៉ាន់ឌី អគ្គលេខាធិការសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ