អានតួអត្ថបទ
បទសម្ភាស

លោកស្រី ជូ ប៊ុនអេង៖ ការពពោះជំនួសមិនមែនជារឿងមនុស្សធម៌ទេ តែរឿងឃុបឃិតជួញដូរទារក

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅកម្ពុជា ករណីជួញដូរមនុស្សតាមរយៈការស៊ីឈ្នួលពពោះជំនួស បានកើតមានឡើងកាលពីពេលកន្លងទៅ ដែលនេះបានបង្កក្តីបារម្ភដល់អ្នកជំនាញខាងសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិ។ ឆ្លើយតបនឹងបញ្ហានេះ លោកស្រី ជូ ប៊ុនអេង អនុប្រធាន​អចិន្ត្រៃយ៍នៃ​គណៈកម្មាធិការជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើជួញ​ដូរ​មនុស្ស​ បានពន្យល់​តាម​រយៈនាទីភ្ញៀវប្រចាំរបស់​វិទ្យុ​បារាំងថា ការពពោះជំនួសមិនមែនជារឿងមនុស្សធម៌ទេ តែរឿងឃុបឃិតជួញដូរទារក។ ករណីនេះ​ កម្ពុជាកំពុងធ្វើច្បាប់ស្តីពីការពពោះជំនួសនេះ តែ​ដោយសារ​កូវីដ១៩ សេចក្តីព្រាងច្បាប់នេះត្រូវជាប់គាំង ហើយលោកស្រី រំពឹងថា អាចនឹងរួចរាល់​នៅពេល​ខាងមុខ។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស © Internet
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ