អានតួអត្ថបទ
បទសម្ភាស

លោក ម៉ម រិទ្ធី៖ ច្បាប់ស្តីពី«សុវត្ថិភាពម្ហូបអាហារ» មានសារៈប្រយោជន៍ទាក់ទាញភ្ញៀវទេសចរ តែអាជ្ញាធរត្រូវពង្រឹងការអនុវត្ត

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុយើងនារាត្រីនេះគឺ លោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីពកម្មករនិយោជិកវិស័យទេសចរណ៍និង​សេវាកម្មកម្ពុជា។ នៅថ្ងៃពុធនេះ រដ្ឋសភាបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី «សុវត្ថិភាពម្ហូបអាហារ» ដែលមាន១១ជំពូកនិង៤៣មាត្រា។ ជាច្បាប់ដែលរៀបចំតាក់តែងឡើងតាំងពីឆ្នាំ២០១៥មកមេ្ល៉ះ។ លោក ម៉ម រិទ្ធី យល់ថា​ សេចក្តីព្រាងច្បាប់នេះមានសារៈសំខាន់ក្នុងការពង្រឹង ផ្នែកអនាម័យ ស្តង់ដារ គុណភាព និងសុវត្ថិភាព ចំណីអាហារខ្មែរ ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេស ដែលមកកម្សាន្ត។ ព្រមទាំងអាចឈានដល់ការនាំចេញទៅក្រៅប្រទេស ដើម្បីប្រកួតប្រជែងជាមួយបណ្តាប្រទេសជិតខាង។ បើតាមប្រធានសហជីពផ្នែកទេសចរណ៍និងសេវាកម្មរូបនេះ សេចក្តីព្រាងច្បាប់មានហើយ តែបើចង់ឃើញប្រសិទ្ធិភាព នោះអាជ្ញាធរត្រូវពង្រឹងការអនុវត្តច្បាប់។

លោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីពកម្មករនិយោជិកវិស័យទេសចរណ៍និងសេវាកម្មកម្ពុជា
លោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីពកម្មករនិយោជិកវិស័យទេសចរណ៍និងសេវាកម្មកម្ពុជា © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ