អានតួអត្ថបទ
បទសម្ភាស

វេជ្ជ.ងួន ច័ន្ទភក្ត្រា៖ មន្ទីរពេទ្យកុមារអង្គរកំពុងប្រឈមបញ្ហាហិរញ្ញវត្ថុ ខណៈជំនួយដ៏ចំបងពីក្រៅប្រទេសធ្លាក់ចុះយ៉ាងខ្លាំង

ចុះផ្សាយ​នៅ​ថ្ងៃ៖

មន្ទីរពេទ្យកុមារអង្គរ​នៅក្នុង​ខេត្ត​សៀមរាប ដែល​បាន​បើកដំណើរការ​ពិនិត្យ ព្យាបាល​ជំងឺ​កុមារដោយ​មិនមាន​ការ​បង់ប្រាក់​អស់រយៈពេល​ជាង​២០ឆ្នាំ​កន្លងទៅ​នេះ នឹងចាប់ផ្តើម​ឲ្យមាន​ការបង់​ភាគទាន​សម្រាប់អ្នក​ដែលមាន​លទ្ធភាព ដោយ​ត្រូវបង់ ២ម៉ឺនរៀល ​ឬ៥ដុល្លារ​ សម្រាប់​ការពិគ្រោះជំងឺ​ក្រៅ​មួយលើក ​និងត្រូវបង់​ភាគទាន​២ម៉ឺន ​ឬ៥​ដុល្លារ​ដូចគ្នា​ដែរសម្រាប់​ការសម្រាក​ពេទ្យ១​យប់។ លោកវេជ្ជបណ្ឌិត​ ងួន ច័ន្ទភក្ត្រា ប្រធាន​មន្ទីរពេទ្យ​កុមារអង្គរ​ បានថ្លែងថា​ការដែល​មន្ទីរពេទ្យ​ស្នើឲ្យមាន​ការបង់​ភាគទាន​ពេលនេះ ​គឺដើម្បីរួមចំណែក​មួយផ្នែក​តូច​ជួយ​ទ្រទ្រង់ដល់​និរន្តរភាព​មន្ទីរពេទ្យ ​ខណៈដែល​មន្ទីរពេទ្យ​សប្បរសធម៌​មួយនេះកំពុង​ជួបប្រទះនឹង​វិបត្តិ​ហិរញ្ញវត្ថុ។ ក៏ប៉ុន្តែលោក​ប្រធាន​មន្ទីរពេទ្យ​បញ្ជាក់ថា​ការពិនិត្យ​ព្យាបាល​នៅតែ​បន្តធ្វើឡើង​ប្រកបដោយ​គុណភាព​ដដែល​ទោះជា​អ្នកជំងឺ​មានឬ​គ្មាន​លទ្ធភាព​ក៏ដោយ​។

លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា ប្រធានមន្ទីរពេទ្យកុមារអង្គរ
លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា ប្រធានមន្ទីរពេទ្យកុមារអង្គរ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ