អានតួអត្ថបទ
បទសម្ភាស

លោក លុយ ដាវីដ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក ជប៉ុន កូរ៉េ រុស្ស៊ី…បានចុះឈ្មោះចូលរួមរួចហើយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នឹងត្រូវធ្វើឡើងនៅដើមខែសីហាខាងមុខនៅកម្ពុជា ដោយមានការចូលរួមពីប្រទេសជាដៃគូនានាសរុបចំនួន៣៨។ លោក លុយ ដាវីដ រដ្ឋលេខាធិការក្រសួងការបរទេស និងជាប្រធានលេខាធិការដ្ឋានរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ បានថ្លែងថាមកដល់ពេលនេះមានការចុះឈ្មោះតាមអនឡាញថានឹងចូលរួមមាន២៩ប្រទេសរួចហើយ ក្នុងនោះមានរដ្ឋមន្ត្រីការបរទេស២១រូប រួមទាំងសហរដ្ឋអាមេរិក និងរុស្ស៊ី តែមិនមានអ៊ុយក្រែនទេ។ ដោយឡែកប្រទេសភូមា ដែលអាស៊ានមិនអនុញ្ញាតឲ្យរដ្ឋមន្ត្រីការបរទេសចូលរួម និងមិនមានតំណាងមិនមែននយោបាយចូលរួមនោះ នឹងត្រូវអនុញ្ញាតឲ្យក្រុមការងាររបបសឹកនេះចូលរួមស្តាប់តាមប្រព័ន្ធអនឡាញដូចជាកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានចង្អៀតកាលពីខែកុម្ភៈកន្លងទៅ។

លោក លុយ ដាវីដ រដ្ឋលេខាធិការក្រសួងការបរទេស និងជាប្រធានលេខាធិការដ្ឋានរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥
លោក លុយ ដាវីដ រដ្ឋលេខាធិការក្រសួងការបរទេស និងជាប្រធានលេខាធិការដ្ឋានរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ