អានតួអត្ថបទ
បទសម្ភាស

បណ្ឌិត ឈាង វណ្ណារិទ្ធ៖ បញ្ហាតៃវ៉ាន់នឹងក្លាយជាដុំភ្លើងថ្មីគ្របលើបញ្ហាផ្សេងៗ ក្នុងការពិភាក្សារវាងអាស៊ាននិងដៃគូ

ចុះផ្សាយ​នៅ​ថ្ងៃ៖

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ បានចាប់ផ្តើមជាផ្លូវការនៅទីក្រុងភ្នំពេញ នាថ្ងៃពុធនេះ។ មានបញ្ហាជាច្រើន ទាំងវិបត្តិភូមា សង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែន ជាដើម សុទ្ធសឹងជាប្រធានបទ សម្រាប់រដ្ឋមន្រ្តីអាស៊ានលើកមកពិភាក្សា។ តែអ្វីដែលលេចធ្លោសម្រាប់កិច្ចប្រជុំនៅទីក្រុងភ្នំពេញឆ្នាំនេះ គឺបញ្ហាតៃវ៉ាន់។ បញ្ហាតានតឹងនៅតៃវ៉ាន់ ដែលកើតមាន បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក ទៅដល់កាលពីថ្ងៃអង្គារ។ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី យល់ថា បញ្ហាតៃវ៉ាន់នឹងក្លាយជាដុំភ្លើងថ្មី និងជាបញ្ហាគ្របដណ្តប់លើរាល់កិច្ចពិភាក្សារវាងអាស៊ាននិងដៃគូរបស់ខ្លួន។

លោកបណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី
លោកបណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ