អានតួអត្ថបទ
បទសម្ភាស

លោក ពុយ គា៖ «ផាត់​ភូមា​ចេញ​ពី​អាស៊ាន» គ្រាន់​តែ​ជា​ការព្រមាន មិន​មែន​ជា​ចេតនា​របស់អាស៊ាន​ឡើយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្ដរជាតិ RFI នា​រាត្រី​នេះ គឺ​លោក ពុយ គា អ្នក​កាសែត​ជើង​ចាស់​ជំនាញ​បញ្ហា​អាស៊ាន និង​ជាអ្នកឆ្លើយឆ្លងព័ត៌មានឲ្យទីភ្នាក់ងារព័ត៌មាន Kyodo របស់ជប៉ុន​។ បើ​តាម លោក ពុយ គា សំណុំ​រឿង​វិបត្តិ​នយោបាយ​នៅ​ភូមា គឺ​ជា​ប្រធានបទ​​ដ៏ក្ដៅ​គគុក​មួយ ដែល​រដ្ឋមន្ដ្រី​ការបរទេស​អាស៊ានទាំង​អស់ ផ្ដោត​ការ​ចាប់​អារម្មណ៍​ជា​ពិសេស ធ្វើ​យ៉ាង​ណាជួយ​ស្វែង​រក​ដំណោះ​ស្រាយ​​សន្តិភាពសម្រាប់​​ភូមា​។ មាន​ប្រទេស​ជា​សមាជិក​អាស៊ាន​ខ្លះ​ប្រកាន់​ជំហរ​តឹងរ៉ឹង ដោយ​ព្រមាន​ផាត់​ភូមា​ចេញ​ពី​អាស៊ាន​តែ​ម្ដង ប្រសិន​បើ​ភូមា​មិនព្រម​​ដោះ​ស្រាយ​វិបត្តិ​នេះឲ្យ​​ដាច់​ស្រឡះ​រួច​រាល់​។ ប៉ុន្តែ​សម្រាប់​លោក ពុយ គា លោក​យល់​ឃើញ​ថា អាស៊ាន​គ្មាន​ចេតនា​បណ្ដេញ​ភូមា​ចេញ​ទេ ព្រោះ​ការ​ធ្វើ​ដូច្នោះ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខមាត់​របស់អាស៊ាន ​នៅលើ​ឆាក​ភូមិសាស្ត្រ​នយោបាយ​ពិភពលោក​។ 

លោក ពុយ គា អ្នកកាសែតជើងចាស់ជំនាញបញ្ហាអាស៊ាន និងជាអ្នកឆ្លើយឆ្លងព័ត៌មានឲ្យទីភ្នាក់ងារព័ត៌មាន Kyodo របស់ជប៉ុន
លោក ពុយ គា អ្នកកាសែតជើងចាស់ជំនាញបញ្ហាអាស៊ាន និងជាអ្នកឆ្លើយឆ្លងព័ត៌មានឲ្យទីភ្នាក់ងារព័ត៌មាន Kyodo របស់ជប៉ុន © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ