អានតួអត្ថបទ
បទសម្ភាស

លោក ជា សុផារ៉ា៖ អ្នករស់នៅថ្មីៗក្នុងតំបន់អង្គរមិនត្រូវបានអនុញ្ញាតទេ តែអាជ្ញាធររៀបចំកន្លែងឲ្យពួកគាត់សមរម្យរស់នៅក្រៅពីនេះ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រុមការងារតម្រង់ទិសដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមការងាររបស់ខ្លួនហើយនៅថ្ងៃព្រហស្បតិ៍នេះ តាមរយៈការចុះស្រង់ស្ថិតិប្រជាពលរដ្ឋដែលរស់នៅតំបន់ហាមឃាត់នៃតំបន់រមណីយដ្ឋានអង្គរ។ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី និងជាប្រធានក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ បានថ្លែងប្រាប់វិទ្យុបារាំង RFI ថាយុទ្ធនាការតម្រង់ទិសនេះ គឺដើម្បីគ្រប់គ្រងតំបន់១ និងតំបន់២នៃរមនីយដ្ឋានអង្គរឲ្យបានល្អ កុំឲ្យមានការរំលោភបំពានតទៅទៀត។ ក៏ប៉ុន្តែពលរដ្ឋដែលរស់នៅថ្មីខុសច្បាប់ក្នុងតំបន់អង្គរ ត្រូវបានផ្តល់ដីសមរម្យនៅកន្លែងថ្មីក្នុងតំបន់រុនតាឯក និងអនុញ្ញាតឲ្យអាស្រ័យផលនៅកន្លែងដើម។

លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី និងជាប្រធានក្រុមការងារតម្រង់ទិស
លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី និងជាប្រធានក្រុមការងារតម្រង់ទិស © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ