អានតួអត្ថបទ
បទសម្ភាស

លោក ពុយ គា៖ ទឹកមាត់កម្ពុជាកាន់តែប្រៃ នៅពេលធ្វើជាប្រធានអាស៊ានប្ដូរវេនលើកទី៣

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្ដរជាតិ RFI នា​ថ្ងៃ​នេះ គឺ​លោក ពុយ គា អ្នក​កាសែត​ជំនាញ​ទាក់ទង​នឹង​នយោបាយ​នៃ​អាស៊ាន និង​ជា​អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​ឲ្យ​ទីភ្នាក់ងារព័ត៌មាន Kyodo របស់​ជប៉ុន។ នៅ​ក្នុង​កិច្ច​សម្ភាស​ថ្ងៃ​នេះ អ៊ឹម រចនា បាន​សាកសួរ​លោក ពុយ គា អំពី​ការងារ​របស់កម្ពុជា​ក្នុង​តំណែង​ជា​ប្រធាន​ប្ដូរ​វេន​អាស៊ាន ដែល​នឹង​ត្រូវ​បិទ​បញ្ចប់​ក្នុង​រយៈ​ពេល​៣​ខែ​ខាង​មុខ​។ សម្រាប់​លោក ពុយ គា នៅ​ក្នុង​រយៈពេល​៣​ខែ​ទៅ​មុខ​ទៀត​នេះ កម្ពុជា ក្នុង​នាម​ជា​ប្រធាន​ផ្លាស់​វេន​អាស៊ាន នៅ​មាន​ការងារ​ជា​ច្រើនទៀត​ដែល​ត្រូវ​ធ្វើ​។ ប៉ុន្តែ​ការងារ​ទាំង​អស់​នោះ ទំនង​ជា​មិន​ពិបាក​ហួស​ពី​សមត្ថភាព​របស់​កម្ពុជា​ទេ នៅ​ពេល​ដែល​ទឹក​មាត់​កម្ពុជា «ប្រៃជាងមុន» ក្រោយ​មាន​បទ​ពិសោធ​ធ្វើ​ជា​ប្រធាន​ផ្លាស់​វេន​អាស៊ាន​២​ដង​កន្លង​មក​។

លោក ពុយ គា អ្នកកាសែតជំនាញទាក់ទងនឹងនយោបាយនៃអាស៊ាន និងជាអ្នកឆ្លើយឆ្លងព័ត៌មានឲ្យទីភ្នាក់ងារព័ត៌មាន Kyodo របស់ជប៉ុន
លោក ពុយ គា អ្នកកាសែតជំនាញទាក់ទងនឹងនយោបាយនៃអាស៊ាន និងជាអ្នកឆ្លើយឆ្លងព័ត៌មានឲ្យទីភ្នាក់ងារព័ត៌មាន Kyodo របស់ជប៉ុន © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ