អានតួអត្ថបទ
បទសម្ភាស

លោកស្រី Sandrine Boucher៖ GDPប្រជាជនកម្ពុជាចន្លោះឆ្នាំ ១៩៩៣ និង២០២១ កើនឡើងគុណនឹង៧ដង

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចាប់ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០២១ ប្រទេសកម្ពុជាមានការផ្លាស់ប្តូរច្រើនមែនទែន ដោយផលិតផលក្នុងស្រុកសរុប(GDP)របស់ប្រទេសកម្ពុជាត្រូវបានមើលឃើញថាមានការកើនឡើងស្មើនឹង ៧ដង។ នេះបើតាម លោកស្រី Sandrine Boucher នាយិការថ្មីប្រចាំប្រទេសកម្ពុជានៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍(AFD)។ លោកស្រី ឲ្យដឹងថា GDP របស់ប្រជាជនម្នាក់នៅឆ្នាំ ១៩៩៣ គឺ២៥០ដុល្លារ ធៀបនឹងឆ្នាំ២០២១ គឺ១៥៩០ដុល្លារ។ ក្នុងសន្ទុះនៃការអភិវឌ្ឍន៍នេះ AFD គឺជាផ្នែកមួយចូលរួមក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជាផងដែរ។ តាមលោកស្រី Sandrine Boucher ចាប់តាំងពីឆ្នាំ១៩៩៣មក AFD បានចូលរួមយ៉ាងសកម្មក្នុងការផ្តល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុនៅក្នុងវិស័យអភិវឌ្ឍជនបទ បរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច អប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ អគ្គិសនី និងទឹកស្អាតជាដើម។   

លោកស្រី Sandrine Boucher នាយិការថ្មីប្រចាំប្រទេសកម្ពុជានៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍(AFD)
លោកស្រី Sandrine Boucher នាយិការថ្មីប្រចាំប្រទេសកម្ពុជានៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍(AFD) © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ