អានតួអត្ថបទ
បទសម្ភាស

លោក ឡុង ឌីម៉ង់៖ ករណីលិចទូកនៅខេត្តព្រះសីហនុ អាចជាប់ទាក់ទងនឹងការជួញដូរមនុស្សឆ្លងដែន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវប្រចាំ​ថ្ងៃរបស់​វិទ្យុបារាំង​អន្តរជាតិ​នៅរាត្រី​នេះ ​គឺលោក ឡុង ឌីម៉ង់​ អភិបាល​រង​ខេត្ត​ព្រះសីហនុ។​ កាល​ពីពេល​ថ្មីៗនេះ ​មាន​ករណី​លិចទូក​ឆ្លង​ដែន​នៅក្នុង​ខេត្ត​ព្រះសីហនុ​សម្លាប់​ជនជាតិ​ចិន​ចំនួន​ ៨នាក់។​ លោក ឡុង ឌីម៉ង់​ គូស​បញ្ជាក់​ថា ​ករណី​លិច​ទូក​នេះ ​អាចមាន​ជាប់ទាក់​ទង​នឹង​ការជួញ​ដូរ​មនុស្ស​ឆ្លងដែន​ ខុសច្បាប់​ ដែល​កំពុង​ស្ថិត​នៅក្រោម​ការស៊ើបអង្កេត​ស៊ីជម្រៅ​របស់​មន្ត្រីជំនាញ​។ ខេត្ត​ព្រះសីហនុ​ដែលល្បី​ខាង​បញ្ហា​ជួញ​ដូរ​មនុស្ស ​និងការ​​បោក​ប្រាស់​តាម​អ៊ីនធឺណិត​ជាដើម​ ក៏ទើប​ត្រូវ​បាន​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា ​​ចាត់​ទុក​ថាជា​សោដកម្ម​ ដែល​ទាមទារ​ឱ្យមាន​ការដោះស្រាយ​ដោយ​ប្រសិទ្ធិភាព។​ ចំពោះលោក​ ឡុង ឌីម៉ង់​ មតិយោបល់​ដែល​មាន​លក្ខណៈ​រិះគន់​គឺជាកង្វះ​ខាត​មិន​សមស្រប​ សម្អុយ​កេរ្ត៍​ឈ្មោះកម្ពុជា​តែប៉ុណ្ណោះ។​

លោក ឡុង ឌីម៉ង់ លោកអភិបាលរងខេត្តព្រះសីហនុ
លោក ឡុង ឌីម៉ង់ លោកអភិបាលរងខេត្តព្រះសីហនុ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ