អានតួអត្ថបទ
បទសម្ភាស

លោក លុយ ដាវីត៖ លោក ចូ បៃដិន និងលោក ពូទីន មិនទាន់បញ្ជាក់ពីការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឡើយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធ នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដោយកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ ក្នុងនាមប្រធានអាស៊ានប្តូរវេន។ លោក លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេស និងជាប្រធានលេខាធិការដ្ឋានរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធថ្លែងថា កម្ពុជាមកទល់ពេលនេះ បានត្រៀមលក្ខណៈគ្រប់ផ្នែកអស់ហើយ ទាំងបដិសណ្ឋារកិច្ច សន្តិសុខ និងកន្លែងស្នាក់នៅសម្រាប់ភ្ញៀវជាដើម។ លោករដ្ឋលេខាធិការបន្តថា ប្រមុខរដ្ឋាភិបាលកម្ពុជាបានបញ្ជូនលិខិតអញ្ជើញទៅកាន់ភ្ញៀវចាប់តាំងពីខែកញ្ញាមកម្ល៉េះ រួមមាន១៨ប្រទេស ដែលជាសមាជិកអាស៊ាន និងដៃគូអាស៊ាន រួមនឹងស្ថាប័ន និងអង្គការអន្តរជាតិចំនួន១២ ផ្សេងទៀត។ តាមលោក លុយ ដាវីត លោកប្រធានាធិបតីអាមេរិក ចូ បៃដិន ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន នៅមិនទាន់មានការឆ្លើយតបនៅឡើយ ខណៈដែលចិនជាទំលាប់តែងបញ្ចូននាយករដ្ឋមន្ត្រីទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។ 

លោក លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេស និងជាប្រធានលេខាធិការដ្ឋានរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ
លោក លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេស និងជាប្រធានលេខាធិការដ្ឋានរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ © FB
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ