អានតួអត្ថបទ
បទសម្ភាស

លោក ឃួង ស្រេង៖ សន្តិសុខអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ាន និងអាស៊ានបូក ត្រូវបានតម្លើងកំរិតខ្ពស់បំផុត

ចុះផ្សាយ​នៅ​ថ្ងៃ៖

 អាជ្ញាធររាជធានីភ្នំពេញ នឹងប្រើប្រាស់កម្លាំងសរុបជាច្រើនពាន់នាក់ ដើម្បីចូលរួមការពារសន្តិសុខ​ សណ្តាប់ធ្នាប់នៅតាមទីតាំងសាធារណៈ និងទីតាំងដែលត្រូវរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤១-៤២ និងកិច្ចប្រជុំពាក់ព័ន្ធ ដោយការងាររឹតបន្តឹងសន្តិសុខនេះ​ ត្រូវចាប់ផ្តើមពីថ្ងៃនេះតទៅ។ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានថ្លែងថាថ្វីត្បិតតែរាជធានីភ្នំពេញធ្លាប់មានបទពិសោធន៍កន្លងមកក៏ដោយ ក៏ប៉ុន្តែការការពារសន្តិសុខ ដែលមានលក្ខណៈជាអន្តរជាតិនេះ អាជ្ញាធររាជធានីចាំបាច់ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ច និងមានការប្រឹងប្រែងទ្វេដង។ តាមលោក ឃួង ស្រេង សុវត្ថិភាពរបស់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលបរទេស ដែលចូលរួមកិច្ចប្រជុំនេះ គឺជាមុខមាត់របស់ប្រទេសកម្ពុជាទាំងមូល។

លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ
លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ © FB
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ