អានតួអត្ថបទ
បទសម្ភាស

បណ្ឌិត ឈាង វណ្ណារិទ្ធ៖ ទស្សនកិច្ចប្រធានាធិបតីទីម័រខាងកើតនៅកម្ពុជា អាចជាការជំរុញចុងក្រោយជួយទីម័រខាងកើតចូលជាសមាជិកអាស៊ាន

ចុះផ្សាយ​នៅ​ថ្ងៃ៖

 ប្រធានាធិបតីនៃប្រទេសទីម័រឡេស្តេ ឬទីម័រខាងកើត លោក ចូហ្សេ ម៉ានុយអែល រ៉ាមូស កំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេល៣ថ្ងៃ។ ទស្សនកិច្ចនេះធ្វើឡើងតែ៣សប្តាហ៍ប៉ុណ្ណោះមុនកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងភ្នំពេញដែលកម្ពុជាជាប្រធានអាស៊ាន។ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី(AVI) មើលឃើញថាទស្សនកិច្ចរបស់ប្រធានាធិបតីទីម័រខាងកើតនៅកម្ពុជាពេលនេះ គឺជាឱកាសដ៏ល្អ ដែលទីម័រនិងកម្ពុជាមានលទ្ធភាពលើកយកប្រធានបទដ៏សំខាន់ស្តីពីការចូលសមាជិកអាស៊ានរបស់ទីម័រមកជជែក។ តាមរយៈការជួយជំរុញរបស់កម្ពុជា ដែលជាប្រធានអាស៊ានឆ្នាំនេះ នឹងធ្វើឲ្យទីម័រខាងកើតអាចចូលជាសមាជិកអាស៊ាននៅឆ្នាំ២០២៣ ខាងមុខ ប្រសិនបើសិង្ហបុរីមិនមានការជំទាស់ទេនោះ។

លោកបណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី(AVI)
លោកបណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី(AVI) © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ