អានតួអត្ថបទ
បទសម្ភាស

លោក ហ្សាក់ ប៉ឺឡេ៖ ព្រះបាទ នរោត្តម សីហនុ បានដើរព្រះរាជតួនាទីដ៏សំខាន់ ក្នុងការនាំយកសន្តិភាពជូនកម្ពុជា

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុងឱកាសនៃការប្រារព្ធខួប១០០ឆ្នាំ នៃថ្ងៃប្រសូត្រ របស់ព្រះបាទសម្តេចព្រះនរោត្តម សីហនុ និងខួប១០ឆ្នាំ នៃការសោយទិវង្គតរបស់ព្រះអង្គ ស្ថានទូតបារាំងបានរៀបចំព្រឹត្តិការណ៍សំខាន់ៗមួយចំនួនដូចជាការតាំងពិព័រណ៌ព្រះឆាយាលក្ខណ៍សម្តេចព្រះនរោត្តម សីហនុ នៅលើជញ្ជាំងស្ថានទូត និងមានការចាក់បញ្ចាំងភាពយន្តស្តីពីព្រះអង្គផងដែរ។ លោក ហ្សាក់ ប៉ឺឡេ(Jacques Pellet) ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានយល់ឃើញថាការរំលឹកខួបប្រសូត្រ១០០ឆ្នាំ និងខួបសោយទិវង្គត់១០ឆ្នាំនៃអតីតព្រះមហាក្សត្រខ្មែរអង្គនេះ គឺដោយសារព្រះអង្គបានដើរព្រះរាជតួនាទីដ៏សំខាន់ក្នុងការទាមទារឯករាជ្យពីបារាំងដោយមធ្យោបាយអហិង្សា និងបាននាំយកសន្តិភាពត្រលប់មកប្រទេសកម្ពុជាវិញ ចាប់តាំងពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមក។ លោកឯកអគ្គរដ្ឋទូតក៏បានរំលឹកដែរពីទំនាក់ទំនងល្អរវាងសម្តេច សីហនុ និងបារាំង រួមនឹងកិច្ចសហប្រតិបត្តិការ និងការចូលរួមរបស់បារាំងក្នុងការកសាងប្រទេសកម្ពុជាឡើងវិញផងដែរ។

លោក ហ្សាក់ ប៉ឺឡេ(Jacques Pellet) ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា
លោក ហ្សាក់ ប៉ឺឡេ(Jacques Pellet) ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ