អានតួអត្ថបទ
បទសម្ភាស

លោក ផុស សុវណ្ណ៖ អ្នកកាសែតជាង១ពាន់នាក់បានចុះឈ្មោះយកព័ត៌មានពីកិច្ចប្រជុំកំពូលអាស៊ាន

ចុះផ្សាយ​នៅ​ថ្ងៃ៖

កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធ នឹងប្រព្រឹត្តទៅនៅទីក្រុងភ្នំពេញនៅអំឡុង២សប្តាហ៍ខាងមុខ។ ជាមួយគ្នានេះ មានអ្នកសារព័ត៌មានជាតិ និងអន្តរជាតិចំនួន ១១៤៥នាក់ មកពីជិត៤០សញ្ជាតិបានចុះឈ្មោះរួចហើយ ក្នុងនោះ ២៧១នាក់ ជាស្ត្រី។ លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោធទស្សន៍ បានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ថាអ្នកសារព័ត៌មានត្រូវបានយកចិត្តទុកដាក់ និងណែនាំឲ្យគោរពតាមបែបបទពិធីការអាស៊ានដូចប្រទេសសមាជិកអាស៊ានដទៃដែរ។ អ្នកសារព័ត៌មានត្រូវបានគិតគូរពីមធ្យោបាយយកព័ត៌មាន មធ្យោបាយធ្វើដំណើរ និងការផ្តល់អាហារសម្រន់បែបខ្មែរផងដែរ។ នេះបើតាមលោក ផុស សុវណ្ណ។

លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោធទស្សន៍
លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោធទស្សន៍ © FB
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ