អានតួអត្ថបទ
បទសម្ភាស

លោក ឯម សុវណ្ណារ៉ា៖ ការចុះកិច្ចព្រមព្រៀង១១ចំណុចរវាងកម្ពុជា-វៀតណាម គឺជារឿងល្អ និងជាប្រយោជន៍សម្រាប់ប្រទេសទាំងពីរ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ កំពុងបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃនៅកម្ពុជា​ខណៈ នាយករដ្ឋមន្ត្រីចិន លោក លី ឃឺឈាង ក៏មកដល់កម្ពុជានៅយប់ថ្ងៃអង្គារនេះដែរ។ ជាទស្សនៈជាន់គ្នារបស់ប្រទេសដែលមានជម្លោះគ្នារាំរ៉ៃលើបញ្ហាសមុទ្រចិនខាងត្បូង តែប៉ុន្មានថ្ងៃបុណ្ណោះមុនកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធចូលមកដល់។ លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យផ្នែកវិទ្យសាស្ត្រនយោបាយបានសាទរដល់ការចុះហត្ថលេខាប្រកបដោយអត្ថប្រយោជន៍លើកិច្ចព្រមព្រៀងចំនួន១១ រវាងកម្ពុជានិងវៀតណាម។ លោកថា កម្ពុជានឹងអាចដោះស្រាយយករួចខ្លួនបានទាក់ទងទៅនឹងបញ្ហាសមុទ្រចិនខាងត្បូងតាមរយៈការបញ្ជូនបញ្ហានេះឲ្យភាគីជម្លោះដោះស្រាយគ្នាទ្វេភាគី និងម្យ៉ាងទៀតមានបញ្ហាធំៗជាច្រើនទៀត ដែលត្រូវលើកមកជជែកដូចជាបញ្ហាសង្គ្រាមអ៊ុយក្រែន បញ្ហាច្រកសមុទ្រតៃវ៉ាន់ និងបញ្ហាភូមាជាដើម។

លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យផ្នែកវិទ្យសាស្ត្រនយោបាយ
លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យផ្នែកវិទ្យសាស្ត្រនយោបាយ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ