អានតួអត្ថបទ
បទសម្ភាស

ឧកញ៉ា ហៃ លីអ៊ាង៖ អាស៊ានបានឲ្យតម្លៃ Confirel ទៅលើការកែច្នៃផលិតផលជាតិដោយបច្ចេកទេសខ្ពស់ និងគោលគំនិតអភិវឌ្ឍវិលជុំ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រុមហ៊ុន​ Confirel​ ដែល​ជាក្រុមហ៊ុន​កែច្នៃ​ផលិត​ផល​កសិកម្ម​ និង​ជួយ​លើក​កម្ពស់​ជីវភាព​កសិករ​ខ្មែរ​ នៅថ្ងៃទី០៩​ ខែវិច្ឆិកានេះ​ ត្រូវ​បាន​ជ្រើសរើស​ជាជ័យលាភី​ពាន​រង្វាន់​ Asean Buisiness Award​ ដែល​ធ្វើឡើង​នៅក្នុង​ប្រទេសកម្ពុជា។​ លោក​ឧកញ៉ា​ឱសថ​បណ្ឌិត​ ហៃ លីអ៊ាង ​អគ្គនាយក​នៃសហ​គ្រាស​ផលិត​ឱសថ PPM​ និង​ក្រុមហ៊ុន​Confirel​ បាន​ថ្លែង​ឲ្យដឹងថា​ ការ​ដែល​ Confirel​ ទទួល​បាន​ពាន​រង្វាន់​ Asean​ Buisiness Award ​នៅ​ពេលនេះ​ គឺ​ជា​កិត្តិយស​របស់​ក្រុមហ៊ុន​លោក​ ក៏​ដូច​ជាកិត្តិយស​សម្រាប់​ប្រទេស​កម្ពុជា​ផងដែរ។​ លោក​ឱសថ​បណ្ឌិត​បញ្ជាក់​ថា ​ការ​ដែល​អាស៊ាន​ជ្រើសរើស​ក្រុមហ៊ុន​ Confirel​ ជា​ជ័យ​លាភី​ទទួល​ពានរង្វាន់​ ក៏​ដោយសារ​តែគេ​ឲ្យតម្លៃ​ទៅលើ​ផលិតផល​អត្តសញ្ញាណ​ដែលបន្សល់​ទុក​ពីដូនតា​ ដោយ​ប្រើបច្ចេកទេស​ថ្មី ​ឆ្លើយ​តប​ទៅនឹង​តម្រូវ​ការ​ជាលក្ខណៈជាតិ​ និង​អន្តរជាតិ។​

លោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង អគ្គនាយកនៃសហគ្រាសផលិតឱសថ PPM និងក្រុមហ៊ុនConfirel
លោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង អគ្គនាយកនៃសហគ្រាសផលិតឱសថ PPM និងក្រុមហ៊ុនConfirel © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ