អានតួអត្ថបទ
បទសម្ភាស

លោក​ ពុយ គា៖​ អាស៊ាន​អាច​ក្លាយ​ជាទីតាំង​សម្រប​សម្រួល​សង្រ្គាម​រុស្ស៊ី​និង​អ៊ុយក្រែន ​បន្ទាប់​ពីអ៊ុយក្រែន​ជាសមាជិក​TAC

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវប្រចាំថ្ងៃ​របស់​វិទ្យុយើង​នារាត្រីនេះ ​គឺលោក ពុយ គា​ អ្នក​សារព័ត៌មាន​អន្តរជាតិ​ Kyodo។​ នៅក្នុង​កិច្ច​ប្រជុំកំពូល​អាស៊ាន​ នៅថ្ងៃព្រហស្បតិ៍នេះ ​អាស៊ាន​បាន​បើក​ទទួល​អ៊ុយក្រែន ​ជាសមាជិក​ថ្មី​នៃ​សន្ធិសញ្ញា​មិត្តភាព​ និង​ដៃគូរសហប្រតិបត្តិការ​នៅតំបន់​អាស៊ីអាគ្នេយ៍ ​បន្ទាប់​ពីបាន​ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រីការបរទេស​ លោក​ Dmytro Kuleba។​ លោក ពុយ គា ​អ្នកសារព័ត៌មាន​អន្តរជាតិ ​និង​ជាអ្នកតាម​ដាន​កិច្ច​ប្រជុំអាស៊ាន​ យល់ថា ​ការណ៍​ដែល​អ៊ុយក្រែន​សុំចូល​ជាសមាជិក​ TAC​ ព្រោះអាស៊ាន​ជាវេទិកាធំមួយ​ ដែល​មាន​សក្តានុពល​ខ្លាំង​នាពេលបច្ចុប្បន្ន។​ បើតាម​លោក ពុយ គា ​ក្រោយចូលជា​សមាជិក​TACនេះ ​អាស៊ាន​នឹង​អាច​ក្លាយ​ជាទីកន្លែង​មួយ​នៃការ​សម្រប​សម្រួល​សង្រ្គាម​រវាងរុស្ស៊ីនិងអ៊ុយក្រែន។​

លោក ពុយ គា អ្នកសារព័ត៌មានអន្តរជាតិ និងជាអ្នកតាមដានកិច្ចប្រជុំអាស៊ាន
លោក ពុយ គា អ្នកសារព័ត៌មានអន្តរជាតិ និងជាអ្នកតាមដានកិច្ចប្រជុំអាស៊ាន © FB
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ