អានតួអត្ថបទ
បទសម្ភាស

លោក សុង សារ៉ន៖ អាជ្ញាធរមូលដ្ឋានគួរសម្រួលចរាចរណ៍ដឹកស្រូវឆ្លងខេត្តឱ្យមានភាពល្អប្រសើរ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​នេះ​គឺ​លោក​ សុង សារ៉ន​ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា។​ ក្នុង​ការ​ដោះស្រាយ​បញ្ហា​តម្លៃ​ទីផ្សារ​ស្រូវ​ធ្លាក់​ចុះ​នៅ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ថៃ ​នា​រដូវ​ប្រមូល​ផល​ឆ្នាំ​នេះ​ រដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​ក្រសួង​កសិកម្ម​ និង​ដោយ​មាន​កិច្ច​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ បាន​ដាក់​ចេញ​គោល​ការណ៍​រក្សា​ស្ថេរ​ភាព​តម្លៃ​នៅ​ត្រឹម​ ​១០៤០រៀល។​ តាម​លោក ​សុង សារ៉ន ​រោង​ម៉ាស៊ីន​នៅ​តាម​បណ្តា​ខេត្ត​ទាំង​នោះ ​នៅ​តែ​បន្ត​ប្រមូល​ទិញ​ស្រូវ​ពី​ប្រជា​កសិករ​​​យ៉ាង​សស្រាក់សស្រាំ​ ​ដោយ​គិត​ត្រឹម​ពេល​នេះ ​នៅ​តាម​តំបន់​នីមួយៗ​បាន​ប្រមូល​ទិញ​ប្រមាណ​២០-៣០ភាគរយ​ហើយ​។​ ប្រឈម​នឹង​បរិបទ​ដោះស្រាយ​បញ្ហា​ស្រូវ​អង្ករ​នៅ​ពេល​នេះ​ លោក​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ អំពាវ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ ជួយ​សម្រួល​ចរាចរណ៍​ដឹក​ជញ្ជូន​ស្រូវ​ឆ្លង​ខេត្ត​របស់​ប្រជាពលរដ្ឋ​ ឱ្យ​កាន់​តែ​ងាយ​ស្រួល​និង​ល្អ​ប្រសើរ។​

Daily Guess
Daily Guess © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ