អានតួអត្ថបទ
បទសម្ភាស

ឧកញ៉ា​ សុង សារ៉ន៖​ កម្ពុជា​បាត់បង់​ទីផ្សារ​អង្ករ​គ្រាប់​វែង​ទាំង​ស្រុង​នៅ​ទីផ្សារ​អឺរ៉ុប​អំឡុង​ពេល៣ឆ្នាំ​នៃការជាប់ពន្ធ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ដោយ​អនុវត្ត​ប្រព័ន្ធ​ Safegarde​ ដើម្បី​ការពារ​សមាជិក​របស់​ខ្លួន​ ដែល​ផលិត​ស្រូវ​អង្ករ​ដែរ​នោះ ​សហភាព​អឺរ៉ុប​បាន​ដាក់ពន្ធ​លើអង្ករ​គ្រាប់​វែង​កម្ពុជា ​និង​ភូមា​អស់​រយៈពេល​៣ឆ្នាំ ​ចាប់តាំង​ពីខែមករា​ ឆ្នាំ២០១៩មក​។​ ក៏ប៉ុន្តែ​កម្ពុជា​បាន​ដាក់​បណ្តឹង​ប្រឆាំង​នឹង​ចំណាត់ការ​របស់​គណៈកម្មការ​អឺរ៉ុប​ភ្លាមៗ​ ហើយ​ទើបតែ​ដើមខែវិច្ឆិកា ​ឆ្នាំ២០២២​នេះ ​តុលាការ​អឺរ៉ុប​បាន​កាត់ក្តី​ឲ្យកម្ពុជា​ឈ្នះ។ ​ក៏ប៉ុន្តែ​៣ឆ្នាំ​កន្លង​ទៅនៃការ​ដាក់ពន្ធ​លើអង្ករ​គ្រាប់វែង​កម្ពុជា​ចូល​ទៅអឺរ៉ុប​ ធ្វើឲ្យ​អង្ករ​កម្ពុជា​នាំចូល​ទីផ្សារ​អឺរ៉ុប​ធ្លាក់ចុះ​ ពី២០ទៅ៣០% ​ហើយ​អង្ករគ្រាប់វែង​កម្ពុជា​បាន​បាត់បង់​ទីផ្សារ​អឺរ៉ុប​ទាំងស្រុង។​ នេះបើ​តាម​លោក​ឧកញ៉ា ​សុង សារ៉ន​ ប្រធាន​ក្រុម​ប្រឹក្សាភិបាល​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា។ ​ទោះយ៉ាង​ណា ​លោកឧកញ៉ា ​សុង សារ៉ន​ បញ្ជាក់​ថាសាល​ក្រម​របស់​តុលាការ​អឺរ៉ុប​ពេលនេះ ​ជួយ​ឲ្យកម្ពុជា​ទទួល​បាន​យុត្តិធម៌​ និង​មុខ​មាត់​មកវិញ​ ហើយ​ការនាំ​អង្ករ​ទៅកាន់​អឺរ៉ុប​រយៈពេល១១ខែ​ ឆ្នាំ​២០២២​នេះ ​បាន​រំកិល​ទៅជិត​ចំណុច​ដើមវិញ​ មុន​ពេល​អឺរ៉ុប​ដាក់ពន្ធ។​

លោកឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា
លោកឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា © FB
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ