អានតួអត្ថបទ
បទសម្ភាស

លោក វណ្ណ ប៊ុនណា៖​ កិច្ចប្រជុំ​ពិគ្រោះយោបល់​ក្រៅផ្លូវការ​ស្តី​ពីវិបត្តិ​ភូមា​នៅថៃ​មិន​អាច​សម្រេច​អ្វីបានទេ

ចុះផ្សាយ​នៅ​ថ្ងៃ៖

រដ្ឋមន្ត្រីការ​បរទេសថៃ​កាលពីថ្ងៃទី២២​ ខែធ្នូ​ម្សិលមិញ ​បាន​បើក​កិច្ចប្រជុំ​ពិគ្រោះយោបល់​ក្រៅផ្លូវ​ការ​មួយស្តី​ពី​ស្ថានការណ៍​នៅភូមា​នៅទី​ក្រុងបាងកក​ ដោយ​មាន​ការ​ចូលរួម​ពី​រដ្ឋមន្ត្រីការ​បរទេស​កម្ពុជា ​រដ្ឋមន្ត្រីការ​បរ​ទេស​ឡាវ​ អនុរដ្ឋ​មន្ត្រីការបរទេស​វៀតណាម​ និង​មាន​ការ​ចូលរួម​ពី​រដ្ឋមន្ត្រីការ​បរទេស​ភូមា​ផងដែរ។​ កិច្ចប្រជុំ​នេះ ​មិន​បាន​បង្ហាញ​នូវ​លទ្ធផល​យ៉ាងណានោះទេ ​ក៏​ប៉ុន្តែ​លោក វណ្ណ ប៊ុនណា ​អ្នក​សិក្សា​ស្រាវជ្រាវ​ភូមិសាស្ត្រ​នយោបាយ​នៃ​វិទ្យាស្ថាន​ខ្មែរ​សំរាប់​សហប្រតិបត្តិការ​និង​សន្តិភាព(CICP)​ មើល​ឃើញ​ថាកិច្ចប្រជុំ​នេះ​គឺ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​សម្រាប់​ប្រទេស​ថៃ ​ខណៈ​ដែល​ប្រទេស​ថៃ​កំពុង​ប្រឈម​ខ្លាំង​នឹងវិបត្តិជន​ភៀស​ខ្លួន​ហូរ​ចូល​ពីភូមា​ និង​ការ​ចង់​ដឹង​បន្ថែម​ទៀត​ពី​ជំហរ​របស់​ភូមា​ក្នុង​ការ​គោរពកិច្ច​ព្រម​ព្រៀង​៥​ចំណុច​របស់​អាស៊ាន។​ តាម​លោក​ វណ្ណ ប៊ុនណា ​កិច្ច​ប្រជុំ​នេះមិន​អាច​សម្រេច​អ្វី​បាន​ទេដោយសារ​មិនមាន​ការ​ចូលរួម​ពី​ប្រទេស​ស្ថាបនិក​អាស៊ាន​១ចំនួន​ទៀត​ ដូច​ជា​ឥណ្ឌូនេស៊ី ​ម៉ាឡេស៊ី ​ហ្វីលីពីន​ សិង្ហបុរី​ ជាដើម។​

លោក វណ្ណ ប៊ុនណា អ្នកសិក្សាស្រាវជ្រាវភូមិសាស្ត្រនយោបាយនៃវិទ្យាស្ថានខ្មែរសំរាប់សហប្រតិបត្តិការនិងសន្តិភាព(CICP)
លោក វណ្ណ ប៊ុនណា អ្នកសិក្សាស្រាវជ្រាវភូមិសាស្ត្រនយោបាយនៃវិទ្យាស្ថានខ្មែរសំរាប់សហប្រតិបត្តិការនិងសន្តិភាព(CICP) © FB
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ