អានតួអត្ថបទ
បទសម្ភាស

លោក​ ហូ វណ្ឌី៖​ ទេសចរ​អន្តរជាតិ​ចូល​មក​កម្ពុជា​ឆ្នាំ​២០២២​ កើន​ឡើង​យ៉ាង​គំហុក​តែនៅ​ចាញ់​វៀតណាម​និងថៃ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ពេញ១ឆ្នាំ​២០២២​ ប្រទេស​កម្ពុជា​ទទួល​បាន​ភ្ញៀវទេសចរ​បរទេស​ចំនួន​ជាង ​២,២លាន​នាក់​ ក្នុង​នោះភ្ញៀវ​ទេសចរ​ថៃ​ជាប់​ចំណាត់​ថ្នាក់​លេខ១​ ដែល​មាន​ជិត​១៣ម៉ឺននាក់​ តាម​ពីក្រោយ​ដោយ​វៀតណាម​ជិត៦ម៉ឺននាក់​ និងអាមេរិក​ជាង ​១៥ ០០០នាក់។​ លោក ​ហូ វណ្ឌី ​ទីប្រឹក្សា​សមាគម​ទេសចរណ៍​កម្ពុជា​បាន​ថ្លែងថាភ្ញៀវទេសចរ​បរទេស​ចូល​មក​ទស្សនា​ប្រទេស​កម្ពុជា​បាន​កើន​ឡើង​យ៉ាង​គំហុក​ ក្រោយ​បើក​ប្រទេស​ឡើងវិញ​កាល​ពីខែមីនា ​ឆ្នាំ២០២២។ ​ក៏ប៉ុន្តែ​កំណើន​នេះ ​នៅទាប​ជាង​ប្រទេស​ជិត​ខាង​កម្ពុជា​ដូច​ជា​វៀតណាម​ និង​ថៃជាដើម​ ដោយ​សារ​មាន​បញ្ហា​មួយ​ចំនួន​ដែល​កម្ពុជា​នៅមាន​កំរិត​ និង​ត្រូវ​កែលម្អរ​ ដូច​ជាការ​ដឹកជញ្ជូន​តាម​ផ្លូវអាកាស ​និង​ការផ្សព្វផ្សាយ​នៅក្រៅ​ប្រទេស​ជាដើម។​ នេះ​បើតាម​លោក​ ហូ វណ្ឌី។​

លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជា
លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជា © FB
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ