អានតួអត្ថបទ
បទសម្ភាស

លោក ថោង ខុន៖ កម្ពុជានឹងទទួលបានទេសចរអន្តរជាតិ៤លាននាក់នៅឆ្នាំ២០២៣ និង៧លាននាក់នៅឆ្នាំ២០២៥

ចុះផ្សាយ​នៅ​ថ្ងៃ៖

ឆ្នាំ២០២១កន្លងទៅគឺជាឆ្នាំដ៏ជោគជ័យមួយដែលកម្ពុជាបានជួបកំណើនទេសចរឡើងវិញ ដោយទេសចរអន្តរជាតិចំនួន ២,២លាននាក់ គឺមានការកើនឡើងជាង ១ពាន់ភាគរយ ធៀបនឹងដំណាក់កាលវិបត្តិកូវីដ។ តាមរយៈការអនុវត្តន៍ផែនទីចង្អុលផ្លូវដំណាក់កាលទី២ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានរំពឹងថាទេសចរអន្តរជាតិនឹងកើនឡើងដល់ ៤លាននាក់ នៅឆ្នាំ២០២៣នេះ។ តាមលោករដ្ឋមន្ត្រី កំណើនទេសចរអន្តរជាតិដែលបានគ្រោងទុក ហាក់ដូចជាស្របគ្នាទៅនឹងផែនទីចង្អុលផ្លូវ ពោលគឺមានទឡ្ហីករណ៍មួយចំនួនបង្ហាញថាទេសចរចិន នឹងកើនឡើងខ្លាំងនៅពេលដែលចិនបើករបាំង Zero-Covid ឡើងវិញ រួមនឹងទេសចរជាតិសាសន៍ផ្សេងទៀតក្រៅពីចិន។ ការបើកយុទ្ធនាការផ្សព្វផ្សាយអំពីឆ្នាំទស្សនាកម្ពុជា ដែលរួមមានព្រឹត្តិការណ៍អង្គរសង្ក្រាន្ត និងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជាក៏ជាហេតុផលសំខាន់ផងដែរនៃកំណើនទេសចរអន្តរជាតិ។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ © FB
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ