អានតួអត្ថបទ
បទសម្ភាស

លោក កាំង តុងងី៖ មានការព្រួយបារម្មលើការផ្តល់កម្ចីឥណទានខុសច្បាប់នៅកម្ពុជា

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវប្រចាំថ្ងៃ​របស់​វិទ្យុបារាំង​អន្តរជាតិ​នៅរាត្រី​នេះ ​គឺលោក កាំង តុងងី​ អ្នក​នាំពាក្យ​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា។ ​ឆ្លើយតប​ទៅនឹង​សំណួរ​របស់​ អោ ស្រីពេជ្រ ​លោក កាំង តុងងី​ ធ្វើ​ការ​កត់​សម្គាល់​ថា ការ​ផ្តល់​សេវាឥន្ធទាន​ខុស​ច្បាប់​កំពុង​​កើត​មាន​យ៉ាង​អាណាធិបតេយ្យ​នៅកម្ពុជា​ មិន​ថា​នៅតាម​ប្រព័ន្ធ​​អនឡាញ​ ឬតាម​ខ្នង​ផ្ទះ​របស់​ប្រជាជន​ឡើយ​។ លោកតុងងី​ រក​ឃើញ​ថា ​ក្នុង​មួយថ្ងៃ ​កម្ចី​ក្រៅប្រព័ន្ធ​នេះ​តម្រូវ​ការ​ប្រាក់​ខ្ពស់​ចម្លោះពី ​១០ ទៅ ២០​ ភាគរយ​ឯណោះ​ ដែល​អ្នក​ខ្ចីខ្លះ​ត្រូវ​ទទួល​រងហិង្សា​ឲ្យ​សងប្រាក់​ ហើយ​អ្នកខ្ចី​ខ្លះទៀត ត្រូវ​​គេ​បង្ខំ​អោយ​ថត​រូប​អាក្រាត​​​ជាថ្នូរ។ ​សមាគម​តែង​ចុះអប់រំ​ជាប្រចាំ​ដល់​សហគមន៍​រស់នៅ​ពលរដ្ឋ​ អំពី​ហានិភ័យ​ពីការ​ទទួល​ប្រាក់កម្ចី​ក្រៅប្រព័ន្ធ​ ប៉ុន្តែ​ករណី​ដដែល​នេះនៅតែបន្តមាន។​ តាម​លោក កាំង តុងងី ការ​ដោះស្រាយ​បញ្ហា​ដ៏​រាំរៃនេះអោយ​មានប្រសិទ្ធិភាព​ ចាំ​បាច់​ត្រូវ​មាន​ការ​ចូលរួម​ពីគ្រប់​ភាគី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ ពិសេស​អាជ្ញាធរ​តាម​មូលដ្ឋាន​។

លោក កាំង តុងងី អ្នកនាំពាក្យសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា
លោក កាំង តុងងី អ្នកនាំពាក្យសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា © FB
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ