អានតួអត្ថបទ
បទសម្ភាស

វេជ្ជបណ្ឌិត ឱ វណ្ណឌីន៖ កម្ពុជាជាប្រទេសទី១ ដែលត្រូវចាក់វ៉ាក់សាំងកូវីដ-១៩ ជាប្រចាំដូចផ្តាសាយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រទេសកម្ពុជានឹងត្រូវជម្រុញឲ្យពលរដ្ឋចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាប្រចាំដូចជាការចាក់វ៉ាក់សាំងការពារជំងឺផ្តាសាយដែរ។ នេះបើតាមលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្នុងក្របខណ្ឌទូទាំងប្រទេស។ តាមលោកស្រីវេជ្ជបណ្ឌិត ការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់កុមារតូចៗមានភាពយឺតយ៉ាវបន្តិច ដោយសារតែអាណាព្យាបាលមិនដឹងពីទីតាំងចាក់វ៉ាក់សាំង និងការមិនយល់ពីសារៈសំខាន់នៃការចាក់វ៉ាក់សាំងរបស់ឪពុក ម្តាយ និងអាណាព្យាបាលមួយចំនួន។ ទោះយ៉ាងណាលោកស្រី ឱ វណ្ណឌីន បញ្ជាក់ថាប្រទេសកម្ពុជាគឺជាប្រទេសទី១ ដែលនឹងត្រូវចាក់វ៉ាក់សាំងការពារកូវីដ-១៩​ ជាប្រចាំក្នុងរយៈពេល៦ខែម្តង ចាប់ពីដូសទី៦ទៅ។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្នុងក្របខណ្ឌទូទាំងប្រទេស។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្នុងក្របខណ្ឌទូទាំងប្រទេស។ © FB
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ