អានតួអត្ថបទ
បទសម្ភាស

លោក​ យ៉ង សាំងកុមារ៖​ គម្រោង​«ឃុំកសិកម្មគំរូ»​ ត្រូវ​ការ​យ៉ាង​តិច​៣ឆ្នាំ​ដើម្បី​កំណត់​ពីភាព​ជោគជ័យ ​និង​បន្ត​អនុវត្ត​ទូទាំងប្រទេស

ចុះផ្សាយ​នៅ​ថ្ងៃ៖

គម្រោង​«ឃុំកសិកម្មគំរូ»​ដែល​ក្រសួង​កសិកម្ម​ជ្រើស​រើស​យកឃុំ​ចំនួន១០​ នៅក្នុង​ស្រុក​ជើង​ព្រៃនៃ​ខេត្ត​កំពង់ចាម​ដើម្បី​អនុវត្ត​ មុននឹង​ឈាន​ទៅរក​ការ​អនុវត្ត​ជាទូទៅ​នៅ​ក្នុង​ប្រទេស ​បាន​ចាប់​ផ្តើម​ប្រកាស​ឱ្យអនុវត្ត​ជាផ្លូវ​ការ​ហើយ​នៅរសៀល​ថ្ងៃទី០៧ ​ខែកុម្ភៈនេះ។​ លោក យ៉ង់​ សាំងកុមារ​ រដ្ឋ​លេខាធិការ​ក្រសួង​កសិកម្ម ​រុក្ខាប្រមាញ់ ​និង​នេសាទ​បានថ្លែងថា​ គម្រោង​ឃុំ​កសិកម្ម​គំរូ​នឹង​ជួយប្រជាកសិករ​ដែល​កំពុង​ជួប​បញ្ហា​ទីផ្សារ​ក្រោយការ​ប្រមូល​ផល ​និង​ជួយ​ជាបច្ចេកទេស​លើការ​ដាំដុះ​ដល់​កសិករ​ផងដែរ។​ ការបង្កើត​គម្រោង​ឃុំ​កសិកម្ម​គំរូ​ដោយមាន​មន្ត្រី​ឬអ្នក​ជំនាញ​កសិកម្ម​ប្រចាំ​នៅតាម​ឃុំនីមួយៗ ​គឺធ្វើឡើង​ស្រប​ទៅនឹង​គោលនយោបាយ​របស់​រដ្ឋាភិបាល​ដែល​ដាក់​ចេញ​សម្រាប់​អាណត្តិទី៧ ​ដែល​ផ្តោត​លើវិស័យ​កសិកម្ម។​ តែ​យ៉ាង​ណា ​លោក ​យ៉ង សាំងកុមារ​ ចាត់​ទុក​ថា ​គម្រោងនេះ​ត្រូវ​ការ​ពេល​យ៉ាង​តិច​ពី៣ទៅ៥ឆ្នាំ​ដែរ​ ដើម្បី​អាច​កំណត់​ពី​ភាពជោគជ័យ​ មុន​នឹង​ឈាន​ដល់​ការ​អនុវត្ត​ទៅទូទាំង​ប្រទេស​បាន​។​

លោក យ៉ង់ សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
លោក យ៉ង់ សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ © FB
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ