អានតួអត្ថបទ
បទសម្ភាស

លោក ផាន អូន ព្រមានពីគ្រោះសុខភាពពិសេសនៅរដូវអាពាហ៍ពិពាហ៍បន្ទាប់ពីរកឃើញជ្រូកកណ្តុរមានឆ្លងជំងឺប៉េសអាហ្វ្រិកជិត២តោន

ចុះផ្សាយ​នៅ​ថ្ងៃ៖

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប) កាលពីចុងសប្តាហ៍កន្លងទៅ បានសហការជាមួយមន្ត្រីជំនាញក្រសួងកសិកម្មធ្វើការដុតបំផ្លាញចោលសាច់ជ្រូក និងសរីរាង្គជ្រូកបង្កក ប្រមាណជិត២តោន នៅភ្នំពេញ។ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប បានថ្លែងថាសាច់ និងសរីរាង្គជ្រូកបង្កកសរុបចំនួន ៥តោន ត្រូវបានរកឃើញនៅចំនួន១៧ទីតាំង ដោយក្នុងនោះ ១ករណីមានផ្ទុកមេរោគជំងឺប៉េសអាហ្វ្រិកនៅសត្វឃាតដ្ឋានមួយដែលលួចនាំចូល ហើយត្រូវសមត្ថកិច្ចលោករឹបអូសយកទៅដុតកំទេចចោលភ្លាមៗ។ តាមលោក ផាន អូន អង្គភាព ក.ប.ប កំពុងពិនិត្យមើលតាមឃ្លាំងនានាតាមប្រព័ន្ធគ្រប់គ្រងហានិភ័យ ថាតើមានការចរាចរណ៍សាច់ជ្រូកបង្កកនេះទៅតាមទិសដៅណាខ្លះ ដោយលោកបញ្ជាក់ថានៅមិនទាន់ឈានទៅត្រួតពិនិត្យតាមចុងភៅធ្វើម្ហូបការនៅឡើយទេ។ សូមបញ្ជាក់ថាជ្រូកកណ្តុរតូចៗ គឺជាមុខម្ហូបដ៏ពេញនិយមនៅលើមឺនុយចុងភៅធ្វើម្ហូបការនានានៅក្នុងប្រទេសកម្ពុជា។

លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប។
លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប។ © FB
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ