អានតួអត្ថបទ
បទសម្ភាស

សោម សូរីដា៖ ប្រជាការពារមិនអាចទៅគំរាមកំហែងអ្នកបោះឆ្នោតបានទេ តែបែរជាជួយសម្រួលសន្តិសុខទៅវិញ

ចុះផ្សាយ​នៅ​ថ្ងៃ៖

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃព្រហស្បតិ៍នេះបានបើកកិច្ចប្រជុំមួយជាមួយភាគីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយខ្លឹមសារនៃសេចក្ដីណែនាំរួមជុំវិញសកម្មភាព និងការរៀបចំភ្នាក់ងារសន្ដិសុខការពារការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៧ ឆ្នាំ២០២៣ នេះ ដែលកិច្ចប្រជុំនេះដឹកនាំដោយលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត។ អ្វីដែលមានការកត់សម្គាល់នោះគឺអង្គការសង្គមស៊ីវិល និងអ្នកនយោបាយពីគណបក្សមួយចំនួន បានសម្តែងនូវការបារម្ភថាការដាក់ប្រជាការពារឲ្យចូលទៅក្នុងការងារសន្តិសុខការបោះឆ្នោត គឺជារូបភាពគំរាមកំហែងមួយទៅលើអ្នកបោះឆ្នោត ដោយសារប្រជាការពាររស់នៅតាមមូលដ្ឋានជាមួយអ្នកបោះឆ្នោត។ ក៏ប៉ុន្តែលោក សោម សូរីដា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតយល់ឃើញថា វត្តមានរបស់ប្រជាការពារមិនអាចជាកម្មវត្ថុនៃការគំរាមកំហែងអ្នកបោះឆ្នោតបានទេ។ ផ្ទុយទៅវិញប្រជាការពារបានចូលរួមជួយសម្រួលដល់សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈនៅអំឡុងពេលបោះឆ្នោត។ នេះបើតាមលោក សោម សូរីដា។

លោក សោម សូរីដា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
លោក សោម សូរីដា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត © Internet
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ