អានតួអត្ថបទ
បទសម្ភាស

លោក សោម សូរីដា៖ ការបោះឆ្នោតក្រុង-ស្រុកបំបែកថ្មី មិនប៉ះពាល់ដល់រចនាសម្ព័ន្ធក្រុមប្រឹក្សាឃុំ-សង្កាត់ដែលបោះឆ្នោតកាលពីឆ្នាំ២០២២

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​យើង​នា​រាត្រី​នេះ ​គឺ​លោក​ សោម សូរីដា ​អគ្គលេខាធិការ​រង​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត។​ នៅ​ថ្ងៃ​អាទិត្យ​នេះ​ គ.ជ.ប ​បាន​រៀបចំ​ការ​បោះឆ្នោត​តាម​បែប​អសកល ​នៅ​ក្រុង​ស្រុក​ដែល​ទើប​នឹង​បំបែក​ថ្មី​ចំនួន​៥ ​ក្នុង​ខេត្ត​កណ្តាល​ កំពង់ស្ពឺ ​និង​ក្រចេះ ​ដើម្បី​ជ្រើសរើស​ក្រុម​ប្រឹក្សា​ក្រុង-​ស្រុក។​ លោក ​សោម សូរីដា ​បញ្ជាក់​ថា​ ស្ថានភាព​នៃ​ការ​បោះឆ្នោត​តាម​បែប​អសកល​ បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ ដោយ​មិន​មាន​បញ្ហា​មិន​ប្រក្រតី​ណា​មួយ​ឡើយ។​ បន្ថែម​ពី​នេះ​ អគ្គលេខាធិការ​រង​គ.ជ.ប​ រូប​នេះ ​បញ្ជាក់​ថា ​ការ​បោះឆ្នោត​ក្រុង-​ស្រុក​បំបែក​ថ្មី​ទាំង​៥​ មិន​បាន​ប៉ះពាល់​ដល់​រចនា​សម្ព័ន្ធ​ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់ ​ដែល​បាន​បោះឆ្នោត​កាល​ពី​ឆ្នាំ២០២២​កន្លង​ទៅ​នោះ​ឡើយ។​

លោក សោម សូរីដា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
លោក សោម សូរីដា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ