អានតួអត្ថបទ
បទសម្ភាស

លោក គីមសួរ ភីរិទ្ធ៖ ការចាប់ខ្លួនសកម្មជនបក្សភ្លើងទៀន ជាការដាក់សម្ពាធបក្សប្រឆាំងមុនការបោះឆ្នោត

ចុះផ្សាយ​នៅ​ថ្ងៃ៖

យ៉ាងហោចណាស់ មានសកម្មជនគណបក្សភ្លើងទៀនមិនតិចជាង១០នាក់នោះទេ ដែលកំពុងជាប់ឃុំឃាំង និងមានក្តីក្តាំនៅឯតុលាការ។ ស្ថានការណ៍ចុងក្រោយ មានសមាជិករបស់គណបក្សភ្លើងទៀននៅខេត្តព្រៃវែង ចំនួន២នាក់បន្ថែមទៀត ត្រូវបានចាប់ខ្លួននៅថ្ងៃពុធនេះ។ លោក គីមសួរ ភីរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀន ថាការចាប់ខ្លួនសកម្មជនបក្សភ្លើងទៀនជាបន្តគ្នានេះ ជាការដាក់សម្ពាធបក្សប្រឆាំងនៅមុនការបោះឆ្នោតថ្នាក់ជាតិកាន់តែខិតជិតមកដល់។ តែទោះជាសកម្មជនមួយចំនួននៅជាប់ឃុំឃាំងក្តី អ្នកនាំពាក្យបក្សប្រឆាំងមួយនេះ អះអាងថា បក្សភ្លើងទៀននៅតែមានធនធានមនុស្សប្រើប្រាស់គ្រប់គ្រាន់ សម្រាប់ការបោះឆ្នោតខាងមុខ។ 

លោក គីមសួរ ភីរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀន។
លោក គីមសួរ ភីរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀន។ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ