អានតួអត្ថបទ
បទសម្ភាស

លោក តូច ប៉ូលីវ៉ា៖ ការបន្តកម្សាន្តសប្បាយភ្ជាប់ពីសង្ក្រាន្តឆ្នាំថ្មីនៅ«តំបន់ត្រជាក់ចិត្ត»គឺដើម្បីលើកស្ទួយវិស័យទេសចរណ៍

ចុះផ្សាយ​នៅ​ថ្ងៃ៖

គណៈកម្មការរៀបចំសង្ក្រាន្តខេត្តស្វាយរៀងកាលពីថ្ងៃទី១៨ ខែមេសា បានជូនដំណឹងជាសាធារណៈថា គណៈកម្មការរៀបចំសង្ក្រាន្តសហការជាមួយអង្គភាពរដ្ឋករទឹកខេត្តស្វាយរៀង នឹងបន្តដំណើរកម្មវិធី«តំបន់ត្រជាក់ចិត្ត» ដែលជាផ្នែកមួយនៃសង្ក្រាន្តស្វាយរៀងនៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យរហូតដល់ដំណាច់ខែមេសានេះ។ លោក តូច ប៉ូលីវ៉ា អភិបាលរង និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀងបានថ្លែងថាការបន្តឲ្យមានការកម្សាន្តសប្បាយក្រោយសង្ក្រាន្តឆ្នាំថ្មីនៅតំបន់ត្រជាក់ចិត្តក្នុងខេត្តស្វាយរៀងនេះ គឺដើម្បីបង្កលក្ខណៈឲ្យពលរដ្ឋបានបន្តការកម្សាន្តសប្បាយដែលមិនទាន់អស់ចំហាយចូលឆ្នាំ និងជាផ្នែកមួយដើម្បីលើកស្ទួយទេសចរណ៍ខេត្តផងដែរ។ តាមលោកអភិបាលរង ការបន្តកម្មវិធីកម្សាន្តរហូតដល់ដំណាច់ខែមេសានេះ គឺមិនប៉ះពាល់ទៅដល់ជីវភាពរបស់ប្រជាពលរដ្ឋទេ។

លោក តូច ប៉ូលីវ៉ា អភិបាលរង និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង។
លោក តូច ប៉ូលីវ៉ា អភិបាលរង និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង។ © Internet
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ