អានតួអត្ថបទ
បទសម្ភាស

សោម សូរីដា៖ គណបក្សចំនួន៤ បានដាក់ពាក្យក្រកួតប្រជែងនៅថ្ងៃដំបូង ខណៈការទទួលពាក្យនឹងត្រូវធ្វើឡើងទាំងថ្ងៃសម្រាក

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃទី២៤ ខែមេសានេះ គឺជាថ្ងៃដំបូង ដែលគណបក្សនយោបាយនានាធ្វើការចុះបញ្ជីគណបក្សឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជន នៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដាខាងមុខ។ លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប បានថ្លែងបញ្ជាក់ថា នៅថ្ងៃដំបងនៃការចុះបញ្ជីគណបក្សឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជននេះ គ.ជ.ប ទទួលបាន៤គណបក្ស។ គណបក្សទាំង៤រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ និងគណបក្សធម្មាធិបតេយ្យ។ អ្នកនាំពាក្យ គ.ជ.ប រូបនេះបន្តថា ការទទួលការចុះបញ្ជីគណបក្សឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជននឹងត្រូវធ្វើឡើងរយៈពេល១៥ថ្ងៃ ដោយគិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យផងដែរ។

លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប។
លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប។ © Internet
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ