អានតួអត្ថបទ
បទសម្ភាស

លោក ហឿន សុភាព៖ ជាទម្លាប់ជិតបោះឆ្នោតជាតិម្តងៗ ករណីកាប់ឈើខុសច្បាប់តែងតែកក្រើកឡើង

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃទី២៧ ខែមេសានេះ គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានឲ្យដឹងថា មានការឃាត់ខ្លួនមនុស្ស១២នាក់ រឹបអូសឈើប្រភេទលេខ១ ឈើហ៊ុបមូលចំនួន៤រថយន្ត និងឃាត់រថយន្តសណ្ដោងរ៉ឺម៉កចំនួន ០៧គ្រឿង គោយន្តកន្ត្រៃចំនួន ១៣គ្រឿង ពាក់ព័ន្ធបទល្មើសកាប់ឈើ។​ ប្រតិបត្តិបង្រ្កាបបទល្មើសព្រៃឈើជាថ្មីទៀតនេះ គឺបន្ទាប់ពីលោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈ កម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានដាក់ចេញនូវបទបញ្ជាឲ្យកងកម្លាំងសមត្ថកិច្ចបង្រ្កាបអ្នកកាប់ឈើខុសច្បាប់ ហើយត្រូវបាញ់ ប្រសិនបើពួកអ្នកកាប់ឈើមានកាំភ្លើង ហើយបាញ់លើកងកម្លាំងសមត្ថកិច្ច។ លោក ហឿន សុភាព ជាសកម្ម​ជន​ព្រៃ​ឡង់ និង​ជា​អ្នកសម្របសម្រួល​បណ្តាញ​ព្រៃ​ឡង់​ប្រចាំ​ខេត្តកំពង់ធំ បានបង្ហាញការស្វាគមន៍ចំពោះចំណាត់ការរបស់អាជ្ញាធរមានសមត្ថកិច្ច។ ប៉ុន្តែលោក ហឿន សុភាព កត់សម្គាល់ឃើញថានៅពេលជិតបោះឆ្នោតជាតិម្តងៗ ករណីកាប់ឈើខុសច្បាប់តែងតែកក្រើកឡើង។

លោក ហឿន សុភាព ជាសកម្មជនព្រៃឡង់ និងជាអ្នកសម្របសម្រួលបណ្តាញព្រៃឡង់ប្រចាំខេត្តកំពង់ធំ ។
លោក ហឿន សុភាព ជាសកម្មជនព្រៃឡង់ និងជាអ្នកសម្របសម្រួលបណ្តាញព្រៃឡង់ប្រចាំខេត្តកំពង់ធំ ។ © Internet
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ