អានតួអត្ថបទ
បទសម្ភាស

លោក សុខ ឥសាន៖ ការចូលរួមពីអ្នកសង្កេតការណ៍បោះឆ្នោតគឺជាកត្តាសំខាន់ តែមានក៏បាន គ្មានក៏បាន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ទាក់ទងទៅនឹងការចូលរួមសង្កេតការណ៍ពីសំណាក់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិនៅក្នុងឱកាសនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ខាងមុខ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថាវត្តមានអ្នកសង្កេតការណ៍ទាំងជាតិ និងអន្តរជាតិ គឺជាកត្តាសំខាន់ ក៏ប៉ុន្តែមានក៏បាន គ្មានក៏បាន។ ការថ្លែងរបស់លោក សុខ ឥសាន ដូច្នេះគឺបន្ទាប់ពីលោកបញ្ចប់បេសកកម្មរយៈពេល១សប្តាហ៍នៅប្រទេសបារាំង ដើម្បីចូលរួមកិច្ចប្រជុំគណៈកម្មការនយោបាយនៃក្រុមសភានិយាយភាសាបារាំងនៅទីក្រុងប៉ារីស។ តាមលោក សុខ ឥសាន ឆន្ទៈប្រជាពលរដ្ឋកម្ពុជាគឺជាកត្តាកំណត់ ខណៈដែលលោកជឿជាក់ថាអន្តរជាតិបានយល់ច្បាស់ពីកម្ពុជា ដែលមានបទពិសោធន៍ក្នុងការរៀបចំបោះឆ្នោតដោយខ្លួនឯងជាច្រើនលើកមកហើយ។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។ © Internet
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ