អានតួអត្ថបទ
បទសម្ភាស

លោក ហង្ស ពុទ្ធា៖ នីតិកាលទី៧នេះ មានគណបក្សចំនួន២០ បានចុះបញ្ជីឈរឈ្មោះបោះឆ្នោត​ ដូចនីតិកាលទី៦ដែរ

ចុះផ្សាយ​នៅ​ថ្ងៃ៖

គណបក្សនយោបាយចំនួន២០ បានទៅចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ខណៈពេលវេលាកំណត់ទទួលការចុះបញ្ជីត្រូវបានបិទនៅល្ងាចថ្ងៃទី០៨ ខែឧសភានេះ។ ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃទី០៨ ខែឧសភានេះ។ លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានបញ្ជាក់ថាចំនួនគណបក្សនយោបាយដែលបានចុះបញ្ជីឈរឈ្មោះបោះឆ្នោតនៅអាណត្តិទី៧នេះ គឺស្មើនឹងចំនួនគណបក្សនយោបាយដែលចុះបញ្ជីកាលពីអាណត្តិទី៦ដែរ។ ក្នុងចំណោមគណបក្សទាំង២០នេះ គ.ជ.ប បានទទួលស្គាល់ចំនួន១១គណបក្សហើយ ក្រៅពីនេះ គ.ជ.ប កំពុងដំណើរការពិនិត្យសំណុំឯកសារទាំងអស់របស់គណបក្ស ដែលមិនទាន់បានទទួលស្គាល់ ក្នុងនោះក៏មានគណបក្សភ្លើងទៀនផងដែរ។

លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)
លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) © Internet
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ