អានតួអត្ថបទ
បទសម្ភាស

លោក រស់ សុដ្ឋា៖ អវត្តមានគណបក្សប្រឆាំង គឺជាសោកនាដកម្មសម្រាប់អ្នកនយោបាយ និងប៉ះពាល់ដល់សិទ្ធិអ្នកបោះឆ្នោត

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រុមអង្គការសង្គមស៊ីវិលកាលពីថ្ងៃទី០១ ខែមិថុនា ម្សិលមិញ បានចេញសេចក្តីថ្លែងការណ៍រួមមួយពាក់ព័ន្ធទៅនឹងការធានាសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣។ លោក រស់ សុដ្ឋា នាយកប្រតិបត្តិអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា(CHRAC)​បានថ្លែងថា គោលបំណងនៃសេចក្តីថ្លែងការណ៍រួមរបស់ក្រុមអង្គការសង្គមស៊ីវិល គឺចង់ឲ្យមានការលើកកម្ពស់គោលនយោបាយពហុបក្សក្នុងការចូលរួមបោះឆ្នោត និងសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត។ តាមលោក រស់ សុដ្ឋា អវត្តមានរបស់គណបក្សប្រឆាំងពីរ គឺគណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ គឺជាសោកនាដកម្មមួយសម្រាប់អ្នកនយោបាយ ខណៈអ្នកនយោបាយមួយចំនួនបានប្រឹងប្រែងតស៊ូចូលរួមការបោះឆ្នោតចាប់តាំងពីគណបក្សចាស់ត្រូវបានរំលាយ រហូតមកដំណើរការជាមួយគណបក្សប្រឆាំងថ្មី។

លោក រស់ សុដ្ឋា នាយកប្រតិបត្តិអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា(CHRAC)
លោក រស់ សុដ្ឋា នាយកប្រតិបត្តិអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា(CHRAC) © Internet
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ