អានតួអត្ថបទ
បទសម្ភាស

លោក​ នេត្រ ​ភក្ត្រា​៖​ កម្ពុជា​បាន​ផ្លាស់​ប្តូរ​ពី​កាប់​ឈើ​លក់​ទៅ​ជា​រក្សា​ឈើ​ឈរ​ដើម្បី​លក់​ឥន្ធ​ទាន​កា​បូន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ទិវា​បរិស្ថាន​ជាតិ​ និង​បរិស្ថាន​ពិភព​លោក​ ៥​មិថុនា ​ឆ្នាំ​២០២៣​ ត្រូវ​បាន​ក្រសួង​បរិស្ថាន​រៀប​ចំ​ឡើង​ក្រោម​ប្រធាន​បទ​ «ការ​ស្តា​ឡើង​វិញ​ ប្រព័ន្ធ​អេកូឡូស៊ី» ​។​ នៅ​កម្ពុជា​មាន​ព្រៃ​ឈើ​នៅ​តំបន់​មួយ​ចំនួន​អាច​លក់​​ចេញ​ឥន្ធ​ទាន​កាបូន​បាន​រាប់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​។​ លោក​ នេត្រ​ ភក្ត្រា​ ថ្លែងថា​ កម្ពុជា​បាន​ផ្លាស់​ប្តូរ​ពី​កាប់​ឈើ​លក់​ទៅ​ជា​រក្សា​ឈើ​ឈរ​ដើម្បី​លក់​ឥន្ធទាន​កាបូន​ជំនួស​វិញ​។​ បើ​តាម​អ្នក​នាំ​ពា​ក្យ​ក្រ​សួង​បរិស្ថាន​ ថវិកា​ដែល​បាន​ពី​លក់​ឥន្ធទាន​កាបូន​គឺ​សម្រាប់​ពង្រឹង​សមត្ថភាព​មន្ត្រី​ឧទ្យា​នុរក្ស ​និង​ការ​អភិវឌ្ឍ​នៅ​ក្នុង​សហគមន៍​ផ្ទាល់ ​ដើម្បី​បង្កើត​ការ​ងារ​ផ្សេង​ជៀស​វាង​ការ​កាប់​ឈើ និង​បរបាញ់​សត្វ​។ 

លោក​ នេត្រ ភក្ត្រា ​រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​
លោក​ នេត្រ ភក្ត្រា ​រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​ @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ