អានតួអត្ថបទ
បទសម្ភាស

លោក សេង សុខហេង៖ បទល្មើសព្រៃឈើតែងកើតឡើងជាប្រចាំ និងបានបង្កើនសកម្មភាពអំឡុងពេលមានការបោះឆ្នោត

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈសារសម្លេងកាលពីថ្ងៃចន្ទម្សិលមិញ ក៏ដូចជាការថ្លែងនៅថ្ងៃអង្គារនេះដែរ បានបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងក្រសួងកសិកម្ម អាជ្ញាធរខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធបញ្ចេញកម្លាំងទប់ស្កាត់ និងបង្ក្រាបការកាប់បំផ្លាញព្រៃឈើ ការទន្ទ្រានយកដីរដ្ឋ ដែលតែងតែកើតឡើងមុនពេល និងអំឡុងពេលមានការបោះឆ្នោត។ លោកនាយករដ្ឋមន្ត្រី ក៏បានបញ្ជាឲ្យចាប់យកមេខ្លោង ដែលនៅពីក្រោយការកាប់បំផ្លាញព្រៃឈើ និងការទន្ទ្រានយកដីរដ្ឋនេះមកដាក់ទោសផងដែរ ដោយមិនមានការលើកលែង។ សម្រាប់លោក សេង សុខហេង អ្នក​សម្រប​សម្រួលនៃ​លេខាធិការដ្ឋាន​បណ្ដាញ​សហគមន៍​ព្រៃ​ឡ​ង់វិញ បានស្វាគមន៍ចំពោះការលើកឡើងរបស់ប្រមុខរដ្ឋាភិបាល ក៏ប៉ុន្តែលោកកត់សម្គាល់ថាកន្លងមកការប្រព្រឹត្តបទល្មើសព្រៃឈើ និងការទន្ទ្រានយកដីរដ្ឋនៅតែបន្តកើតឡើងដូចភ្លៀងរលឹម និងមានការបង្កើនសកម្មភាពអំឡុងពេលមានការបោះឆ្នោតផងដែរ។

សេង សុខហេង អ្នកសម្របសម្រួលនៃលេខាធិការដ្ឋានបណ្ដាញសហគមន៍ព្រៃឡង់វិញ ។
សេង សុខហេង អ្នកសម្របសម្រួលនៃលេខាធិការដ្ឋានបណ្ដាញសហគមន៍ព្រៃឡង់វិញ ។ © RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ