អានតួអត្ថបទ
បទសម្ភាស

លោក ឯម សុវណ្ណារ៉ា៖ កម្ពុជាអាចចូលរួមសមយុទ្ធយោធាអាស៊ាននៅសមុទ្រចិនខាងត្បូង ទោះជាមិត្តត្បូងពេជ្រជាមួយចិនក៏ដោយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

 ក្រោយកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី១០ កាលពីថ្ងៃទី០៧ ខែមិថុនាកន្លងទៅ អគ្គមេបញ្ជាការកងទ័ពឥណ្ឌូនេស៊ី ដែលជាប្រធានប្តូរវេន បានលើកឡើងអំពីគោលគំនិតរបស់ខ្លួន ដើម្បីធ្វើសមយុទ្ធយោធារួមគ្នានៅសមុទ្រចិនខាងត្បូង ហើយបានសុំយោបល់ពីអគ្គមេបញ្ចាការកងទ័ពទាំង៩ប្រទេស ដោយក្នុងនោះអគ្គមេបញ្ជាការកងទ័ពកម្ពុជា រួមទាំងអគ្គមេបញ្ជាការកងទ័ពជាច្រើនទៀតមិនទាន់បានឆ្លើយតបទេ។ ដោយឡែកសម្រាប់កម្ពុជា គឺត្រូវឆ្លងកាត់ការពិភាក្សា និងរង់ចាំការសម្រេចពីក្រសួងការពារជាតិ។ លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយបានមើលឃើញថា កម្ពុជានៅតែអាចចូលរួមសមយុទ្ធយោធាជើងទឹកអាស៊ានជាលើកដំបូងនៅសមុទ្រចិនខាងត្បូងតាមសំណើររបស់ឥណ្ឌូនេស៊ី។ តាមលោក ឯម សុវណ្ណារ៉ា កម្ពុជាអាចថាកំពុងស្ថិតនៅក្នុងស្ថានភាពមួយគិតពិចារណាឲ្យបានស៊ីជម្រៅចំពោះការចូលរួម ដើម្បីកុំឲ្យមានភាពលម្អៀងខណៈកម្ពុជា-ចិន កំពុងក្លាយទៅជាកំរិតមិត្តភាពត្បូងពេជ្រ។

លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យវិទ្យាសាស្រ្តនយោបាយ
លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យវិទ្យាសាស្រ្តនយោបាយ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ