អានតួអត្ថបទ
បទសម្ភាស

លោក សៅ សុខា៖ «សូមចង្អុលមក អ្នកណាជាមេខ្លោងនៅពីក្រោយការកាប់បំផ្លាញព្រៃឈើ?»

ចុះផ្សាយ​នៅ​ថ្ងៃ៖

 លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីសប្តាហ៍មុនបានប្រតិកម្មដោយបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្រសួងកសិកម្ម គណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងអភិបាលខេត្តពាក់ព័ន្ធបង្ក្រាបការកាប់បំផ្លាញព្រៃឈើ និងការទន្រ្ទានយកដីរដ្ឋ ដែលតែងតែកើតមានអំឡុងពេលមានការបោះឆ្នោត។ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិបានថ្លែងថា គណៈកម្មការដែលមានសមាសភាពពាក់ព័ន្ធបានកោះប្រជុំភ្លាមៗ និងចុះធ្វើការជាប្រចាំផងដែរ ដោយប្រើយន្តការអប់រំ ណែនាំដល់ប្រជាពលរដ្ឋ និងស្រាវជ្រាវបង្ក្រាបមេខ្លោងនៅពីក្រោយ។ ជាមួយគ្នានេះ លោក សៅ សុខា ក៏បានប្រតិកម្មផងដែរ ទៅនឹងការលើកឡើងពីសង្គមស៊ីវិល ដោយលោកស្នើឲ្យចង្អុលប្រាប់លោកថាតើអ្នកណាជាមេខ្លោងនៅពីក្រោយការកាប់បំផ្លាញព្រៃឈើ។ 

នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។
នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។ © @Internet
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ